១៧សន្លឹក បង្ហាញពីទេសភាព ថតពីលើផ្ទៃអាកាស នាពេលរាត្រី ពិតជាធ្វើឲ្យអ្នក ភ្ញាក់ផ្អើលជាមិនខាន!

អង់គ្លេស៖ វាគឺជារឿងដ៏អស្ចារ្យមួយ នៅពេលដែលអ្នក កំពុងតែជិះនៅលើយន្តហោះ នាពេលរាត្រី ដោយអាចមើលឃើញទេសភាព ពីលើផ្ទៃអាកាស ដោយអ្វីៗគ្រប់យ៉ាង មានទំហំតូច និងឆ្ងាយ គ្របដណ្តប់ទៅដោយភ្លើងភ្លឺ យ៉ាងស្រស់ស្អាត។

ទោះបីជាយ៉ាងណា នេះជារឿងដ៏សំណាងល្អមួយ សម្រាប់អ្នកដែលមិនធ្លាប់ បានជិះយន្តហោះនាពេលរាត្រី ព្រោះតែមាន អ្នកបើកបរយន្តហោះជើងចាស់ម្នាក់ បានថតយកទេសភាព ដែលគាត់បានឃើញ នៅពេលគាត់កំពុងតែបើកយន្តហោះ នាពេលរាត្រី ដែលមើលទៅពិតជាគួរឲ្យ អស្ចារ្យ។

លោក Jon Bowles ជាអ្នកបើកបរយន្តហោះ ជើងចាស់ វ័យ៥៥ឆ្នាំ មកពីទីក្រុង Bolton ប្រទេសអង់គ្លេស បានប្រមូលផ្តុំ រូបថតដ៏ស្រស់ស្អាត និងអស្ចារ្យ ជាច្រើនសន្លឹក នៅក្នុងការហោះហើររយៈពេល ៥ឆ្នាំចុងក្រោយនេះ។

លោក Jon ធ្លាប់មានបទពិសោធន៍ហោះហើរជាង ៨លានគីឡូម៉ែត្រ ផ្លូវអាកាស ដែលគាត់មានអាជីព ជាអ្នកបើកបរយន្តហោះ អស់រយៈពេល ៣៦ឆ្នាំ កន្លងទៅនេះ។ គាត់តែងតែ បើកយន្តហោះប្រភេទ Boeing 777 ដែលអាចដឹកអ្នកដំណើរ រហូតដល់ទៅ ៤៥១នាក់៕

ខាងក្រោមនេះ គឺជារូបថត ដែលលោក Jon បានថតពីលើផ្ទៃអាកាស នាពេលរាត្រី ដែលមើលទៅ ពិតជាអស្ចារ្យ៖

ប្រភព ៖
បរទេស

គួររំលឹកផងដែរថា នៅឯប្រទេសជប៉ុន មានប្រាសាទបុរាណ ដ៏ចំណាស់ លើកំពូលភ្នំមួយ មានទេសភាព ដូចឋានសួគ៌អីចឹង។

ប្រាសាទចាស់ បុរាណមួយ បានត្រូវសាងសង់លើ កំពូលភ្នំដ៏ខ្ពស់ ដែលមានទេស ភាពជុំវិញភ្នំនេះ ពិតជាស្រស់ស្អាត និងគួរឲ្យទាក់ទាញ ដែល ពោរពេញ ដោយអ័ព្ទផ្សែង ហាក់ដូចជានៅ លើឋានសួគ៌ា ដូចក្នុងរឿងព្រេង និទានចិន អីចឹងផងដែរ ។

ប្រាសាទបុរាណដ៏ ចំណាស់នេះ ឈ្មោះថា ប្រាសាទ Takeda ដែលត្រូវបាន សាងសង់ឡើងក្នុង ឆ្នាំ ១៤៤៣ នៅសម័យអធិរាជជប៉ុន Yamaha Samurai ។ ប្រាសាទនេះ ស្ថិតនៅកំពូលភ្នំ កំពស់ជាង ៣០០ ម៉ែត្រ នៅក្នុង តំបន់ Asago នៃប្រទេសជប៉ុន ។ ប៉ុន្តែបច្ចុប្បន្ន មានសភាព ទ្រុឌទ្រោម នឹងបាក់ខូច ដោយមិនបានរក្សា ទម្រង់ដើមរបស់វាឡើយ និង បន្សល់តែខឿនរបស់ប្រាសាទតែប៉ុណ្ណោះ។

យ៉ាងណាមិញ ភាពទាក់ទាញបំផុត របស់ ប្រាសាទ Takeda គឺនៅរដូវរងា។ វាបានក្លាយជាទីកន្លែង ដែលអស្ចារ្យ អាច ស្រូបយក ខ្យល់អាកាស បរិសុទ្ធបំផុត និង មានអាកាសធាតុ ត្រជាក់ស្រួល។ ប្រាសាទដែលនៅលើកំពូលភ្នំនេះ នឹងត្រូវគ្របដណ្តប់ដោយ ពពកអ័ព្ទ ដែលធ្វើឲ្យ ប្រាសាទនេះ ហាក់ដូច ជាកំពុងអណ្តែត នៅលើពពកដ៏ក្រាស់ មើលទៅប្រៀបបាន ទៅនឹងឋានសួគ៌ដូច្នេះដែរ ។ ម្យ៉ាងទៀត ទីកន្លែងប្រាសាទ នេះ ដែលមានអ្នកខ្លះ បានប្រៀបធៀប ទៅនឹង សំណង់ប្រវត្តិសាស្រ្ត Machu Picchu ដ៏ល្បីល្បាញនៅប្រទេស ប៉េរូ ផងដែរ ។

គួរបញ្ជាក់ដែរថា ដោយសារតែ ទេសភាពដ៏ស្រស់ស្អាត និងរួមជាមួយ ទីតាំងប្រវត្តិសាស្រ្ត របស់ប្រាសាទបុរាណនេះ ផងនោះ បានក្លាយជា ទីកន្លែង ដែលទាក់ទាញភ្ញៀវទេសចរ ឲ្យទៅទស្សនា រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។ ចំពោះការឡើង លើភ្នំនេះ ត្រូវចំណាយប្រាក់ប្រមាណតែ ៣០០ យ៉េន ស្មើនឹង ២.៩៥ដុល្លារប៉ុណ្ណោះ។ ខណៈដែលភ្ញៀវចូលចិត្ត ទៅទស្សនាភ្នំនេះ ចាប់ពីខែ កញ្ញាដល់វិច្ឆិកា ហើយអ្នកទេសចរខ្លះ ចូលចិត្តទៅ ទស្សនា នារដូវផ្ការីក ដើម្បីអាចបានឃើញ ផ្កាសាគូរ៉ា រីកចេញផ្កា ពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតពាសពេញ តំបន់ប្រាសាទបុរាណ និង លើភ្នំនោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload