លោក​ ម៉ែន​ វិបុល ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់​ចាត់វិធានការ​តាមដាន ​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​កង្វះ​ទឹក​

លោក​ ម៉ែន​ វិបុល ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់​ចាត់វិធានការ​តាមដាន ​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​កង្វះ​ទឹក​

ស្វាយរៀង ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​លោក​ ម៉ែន ​វិបុល​ បាន​ធ្វើ​ការ​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ​ក្នុង​ខេត្ត​ត្រូវ​ចាត់វិធានការ​តាមដាន​ ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ ​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក ​នៃ​ខេត្ត​ស្វាយរៀង​។

ការ​លើក​ឡើង​បែបនេះ​ក្នុង​ឱកាស​ដែល​លោក​ម៉ែន​ វិបុល​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​មន្ត្រី​សមាជិក​សមាជិកា​គណ​បក្ស​ស្រុក​ និង​ក្រុម​ប្រឹក្សា​ឃុំ​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​រមាសហែក​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ ឆ្នាំ​២០១៦​នៅ​ស្នាក់​ការ​បក្ស​ស្រុក​រមាសហែក​។​លោក​ម៉ែន​វិបុល​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​អាកាសធាតុ​មាន​កា​ប្រែប្រួល ​បាន​ធ្វើ​ឲ្យ​រលក​កំដៅ​មាន​កា​កើន​ឡើង​រដូវវស្សា​ត្រូវ​បាន​អូស​បន្លាយ។ ហើយ​ការប្រែប្រួល​អាកាសធាតុ​បែបនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​បង្ក​បង្កើន​ផល​និង​ការរស់នៅ​របស់​ប្រជា​ពល​រដ្ន​។​លោក​ម៉ែន​វិបុល​បាន​លើក​ទ្បើង​ទៀត​ថា ​នៅ​តាម​ភូមិ​ឃុំ​សង្កាត់​មួយ​ចំនួន​ បាន​កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ការ​លំបាក​របស់​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​អភិបាលក្រុង​ស្រុក​ត្រូវ​ចុះ​ស្រង់​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។ ម្យ៉ាងទៀត​ក៏​ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្ត​មាន​មូលដ្ឋាន​ច្បាស់លាស់​ចាត់វិធានការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឆ្លើយតប​ទៅ​និង​តម្រូវការ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​។ ក្នុង​ឱកាស​នោះ​ដែរ​ក្រុម​ប្រឹក្សា​ឃុំ​ក៏បាន​ឡើង​រាយការណ៍​អំពី​សភាពការណ៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាពិសេស​បញ្ហា​ប្រឈម​កង្វះ​ទឹក​នៅ​មូលដ្ឋាន​ផង​ដែរ​។

លោក​ម៉ែន ​វិបុល​បាន​ក្រើនរំលឹក​ដល់​សមាជិក​បក្ស​ទាំងអស់ ​ត្រូវ​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​ប្រជា​ពលរដ្ឋ​រួមសុខ​រួម​ទុក​ជាមួយគ្នា​ដើម្បី​ក្តាប់​បាន​សភាព​ការ ​ដែល​ជា​កង្វល់​ពលរដ្ឋ​ឲ្យ ​បាន​ទាន់​ពេលវេលា​៕