Pogba ៖ ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ដ៏​ពូកែ​ដូច​ Pele និង​ Maradona

ខ្សែបម្រើដ៏ល្អរបស់ជម្រើសបារាំងក៏ដូចជាក្លឹប Juventus គឺកីឡាករ Paul Pogba បានប្រាប់ទៅអ្នកសារព័ត៌មានថារូបគេចង់ក្លាយជាកីឡាករដ៏ពូកែដូចជា Pele និង Maradona ។

ដោយ Pogba បានប្រាប់ La Repubblica ថា « ខ្ញុំចង់ក្លាយជាវីរបុរសបាល់ទាត់មួយរូបគឺដូចជា Pele និង Diego Maradona អញ្ចឹង ។ តែយ៉ាងណាបច្ចុប្បន្នការលេងរបស់ខ្ញុំនៅមានកម្រិតតែនោះជាក្ដីប្រាថ្នារបស់ខ្ញុំ » ។

Pogba បន្តថា « ខ្ញុំចង់ឈ្នះគ្រប់ការប្រកួត ហើយខ្ញុំស្អប់ការបរាជ័យខ្លាំងណាស់ ខ្ញុំចង់ឲ្យខ្លួនឯងក្លាយជាកីឡាករដែលល្អឥតខ្ចោះ ដូចនេះខ្ញុំបានប្រឹងប្រែងយ៉ាងខ្លាំងខ្ញុំសង្ឃឹមខ្ញុំនឹងឈានដល់គោលដៅនោះនៅថ្ងៃណាមួយ » ។

សូមបញ្ជាក់ថាកីឡាករ Paul Pogba បានក្លាយជាកីឡាករដ៏លេចធ្លោតាំងពីចូលរួមជាមួយក្លឹប Juventus ក្នុងអំឡុងឆ្នាំ២០១២ ដោយបច្ចុប្បន្នគេបានស៊ុតបញ្ចូលទីបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន១៧៥ប្រកួតឲ្យ Juventus ។ ដោយឡែកសម្រាប់ជម្រើសជាតិបារាំងគេបានស៊ុតបញ្ចូលបាន៤គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន២៩ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Pogba ៖ ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ដ៏​ពូកែ​ដូច​ Pele និង​ Maradona已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា
Tags: