លោក​ពូ​ប៉ូលិស​កម្សត់​ម្នាក់​ បើក​ម៉ូតូ​ទាំង​ងងុយ ​បុក​រោង​លក់ដូរ ​ស្លាប់​គួរ​ឲ្យ​សង្វេគ​

លោក​ពូ​ប៉ូលិស​កម្សត់​ម្នាក់​ បើក​ម៉ូតូ​ទាំង​ងងុយ ​បុក​រោង​លក់ដូរ ​ស្លាប់​គួរ​ឲ្យ​សង្វេគ​

កណ្ដាល ៖ បុរស​ម្នាក់​ ជា​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​បើក​ម៉ូតូ​មាន​ល្បឿន​លឿន ហើយ​ងងុយដេក​ងោក​មួយ​ភាំង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​តូប​លក់ដូរ​ក្បែរ​ចិញ្ចឹម​ផ្លូវ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៥០​នាទី ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១០ ស្ថិត​ក្នុង​ឈើទាល ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

ប៉ូលិស​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ប៉ុក វីរៈ ​(​ហៅ​សុង​) ភេទ​ប្រុស​ អាយុ ៥៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ (ស្លាប់​នៅ​កន្លែង​កើតហេតុ) បើក​ម៉ូតូ​ម៉ាក​និ​ច ពណ៌ត្រួយចេក គ្មាន​ពាក់​ស្លាក​លេខ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ពី​ច្បារអំពៅ​មក​ផ្ទះ​នៅ​ឃុំ​កំពង់ស្វាយ ​លុះ​ពេល​មកដល់​ចំណុច​កើតហេតុ អត់ងងុយ​ ងោក​មួយ​ភាំង ស្រប​ពេល​ម៉ូតូ​កំពុង​មាន​ល្បឿន​លឿន ក៏​រេ​ចង្កូត​ទៅ​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃ បុក​នឹង​រោង​-​គ្រែ លក់​ដូរ​នៅ​ចិញ្ចើម​ផ្លូវ ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​តែម្ដង។ ក្រោយមក ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ដល់ បាន​ដឹក​សព​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី៕