សាំយ៉ុង​បុក​គូទ​ហ៊ីណូ​​ ​ស្លាប់​ម្នាក់​ខ្ទេច​រាងកាយ

សាំយ៉ុង​បុក​គូទ​ហ៊ីណូ​​ ​ស្លាប់​ម្នាក់​ខ្ទេច​រាងកាយ

ពោធិ៍សាត់ ​៖ ​រថយន្ត​ពីរ​គ្រឿង ​បាន​បុក​គ្នា​​​លើ​ផ្លូវ​ជាតិ​លេខ​​៥​បណ្ដាល​ឲ្យ​ភាគី​រថយន្ត​បង្ក​​​ស្លាប់​ម្នាក់​ដាច់​រាងកាយ​យ៉ាង​រន្ធត់​ និង​ម្នាក់ទៀត​រង​របួស​​យ៉ាង​​ធ្ងន់ធ្ងរ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​២​និង​២​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​រស់ ចំរើន​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​​​ថា ​៖​ កាលពី​រំលង​​អធ្រាត្រ​​​​​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ដោយ​ដំបូង​មាន​រថយន្ត​មួយ​គ្រឿង ​ប្រភេទ​សាំ​យុង​១២​ កៅអី​ពាក់​ស្លាក​លេខ​2AE.25-33 ​ពណ៌​សំបក​ឪឡឹក​ បាន​ចរាចរ​​លើ​ផ្លូវ​ជាតិ​លេខ​៥​ និង​មាន​ដឹក​សម្ភារៈ​លើ​រថយន្ត​ ​​​​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន។ លុះ​ពេល​បើកបរ​មកដល់​ចំណុច​កើតហេតុ ​ត្រង់​ចន្លោះ​​គីឡូម៉ែត្រ ​លេខ​១៦៤​ និង​១៦៥ ​ក៏​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​ហ៊ី​ណូ​ មួយ​គ្រឿង​ ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A.08-03 ​បាន​ខូច​​ ​ដោយ​កំពុង​ចត​​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​ខាង​ស្ដាំ​ដៃ។ ពេល​នោះ​រថយន្ត​សាំយ៉ុង​ទំនងជា​​បើក​លឿន​ពេក​គេច​មិនទាន់ ​​ក៏​បុក​ចំ​ពីក្រោយ​​រថយន្ត​​ចត​ស្ងៀម​នោះ​​​ពេញ​​ទំហឹង​បណ្ដាល​ឲ្យ​ភាគី​រថយន្ត​សាំ​យ៉ុង​​​ម្នាក់​ឈ្មោះ អ៊ុក វុទ្ធី​ អាយុ​៣៣​ឆ្នាំ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ថ្មី ឃុំ​ផ្សា ស្រុក​បរិបូរណ៍​ ​ខេត្ត​កំពង់ឆ្នាំង ​ស្លាប់​នៅ​នឹង​កន្លែង​ ដោយ​ដាច់​រាងកាយ​ខ្ទេចខ្ទី​អស់​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ត្រូវ​កម្លាំង​នគរបាល​​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់។

លោក​រស់ ចំរើន​ ឲ្យ​ដឹង​ទៀត​ថា ​៖​ នគរបាល​ចរាចរណ៍​សណ្ដាប់ធ្នាប់​ ស្រុក​និង​ខេត្ត​បាន​អត់ងងុយ​ទល់​ភ្លឺ​ក្នុង​ការ​អន្តរាគមន៍​ករណី​នេះ​ ដើម្បី​រៀបចំ​សព​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ដែល​ស្លាប់​យក​ទៅ​ធ្វើបុណ្យ​ និង​វាស់វែង​ទីតាំង​កើតហេតុ​យក​វត្ថុតាង​សងខាង​ទៅ​ស្នងការ​ដោះស្រាយ​ផ្លូវច្បាប់៕