វិធី​ធ្វើ​ឲ្យ​ Folder លើ​ iPhone មាន​រាង​មូល ​មិន​បាច់​ Jailbreak

​ថ្មីៗ​នេះ​​​​​​​​​​​​​​​​វិបសាយ​ជប៉ុន​មួយ​បាន​រក​ឃើញ​គន្លឹះ​ថ្មី​មួយ​ អាច​ប្ដូរ​រូបរាង​ Folder លើ​ iPhone ដែល​មាន​រាង​បួន​ជ្រុង​ទៅ​ជា​រាង​មូល​បាន​យ៉ាង​ងាយ​ ដោយ​មិន​ត្រូវ​ការ​ Jailbreak នោះ​ឡើយ។ វិធី​ធ្វើ​មាន​ដូច​ខាង​ក្រោម៖

 

 

@ដំបូង​ចូល​ទាញ​យក​​រូបភាព​ណា​មួយ​ក្នុង​វិបសាយ​ http://heyeased.weebly.com/round-folders.html

 

@បន្ទាប់​មក​​ចូល​ទៅ​កាន់​ Settings → Wallpaper → Choose a New Wallpeper រួច​ជ្រើស​រើស​រូបភាព​ដែល​អ្នក​បាន​ទាញ​យក​អម្បាញ់មិញ​នេះ​ ដើម្បី​កំណត់​វា​ជា​ Wallpaper ថ្មី​លើ​ទូរសព្ទ

 

@ពេល​រួច​រាល់​អ្នក​នឹង​ឃើញ​ថា​ប្រអប់​ Folder បាន​ប្ដូរ​រូបរាង​ ទៅ​ជា​រាង​មូល​យ៉ាង​ស្រស់​ស្អាត

 

បញ្ជាក់​ថា​​គន្លឹះ​ខាង​លើ​អាច​អនុវត្តន៍​បាន​តែ​នៅ​លើ​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ 9.3 ឡើង​ទៅ​តែ​ប៉ុណ្ណោះ៕​

​​
ចុច​អាន៖ រៀន​កំណត់​ពាក្យ​កាត់​​លើ​ iPhone ដើម្បី​វាយ​បញ្ចូល​អ៊ីម៉ែល​បាន​លឿន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie​​​​