Huawei Mate 9 ល្បីថាបំពាក់ដោយកាម៉េរ៉ាភ្លោះ ២០មេហ្គាភិចសែល

រយៈពេល ២ទៅ ៣ខែហើយ ដែល Huawei បានបង្ហាញស្មាតហ្វូន Mate 8 ហើយពាក្យចរចាមអារ៉ាម ក៏បានលេចឡើងអំពី ស្មាតហ្វូនចុងក្រោយមួយទៀត ដែលត្រូវតបស្នងតំណែង ។

យោងតាម gsmarena ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា បានឲ្យដឹងថា ប្រភពព័ត៌មានចុងក្រោយ នៅក្នុងប្រទេសចិន បាន Huawei Mate 9 នឹងបំពាក់ដោយ បន្ទះឈីប Kirin 960 ជាមួយនឹង octa-core CPU ។

ប្រភពខាងលើបានបន្តថា Mate 9 នឹងបំពាក់ដោយកាម៉េរ៉ាភ្លោះ ២០មេហ្គាភិចសែល ។ សម្រាប់ព័ត៌មានជាក់លាក់ អំពីស្មាតហ្វូននេះ ខាងក្រុមហ៊ុន មិនទាន់អាចបញ្ជាក់ បាននៅឡើយនោះទេ ៕

Huawei Mate 9 ល្បីថាបំពាក់ដោយកាម៉េរ៉ាភ្លោះ ២០មេហ្គាភិចសែល