ប្រសិន​បើ​អ្នក​យល់​ថា​Facebook រញ៉េរញៃ​អ្នក​គួរ​សាក​ល្បង​បណ្តាញ​សង្គម​ទាំង​នេះ​វិញ​ម្ដង

បើនិយាយពីបណ្ដាញសង្គម យើងប្រាកដជានឹកដល់Facebook មុនគេបង្អស់ ដោយសារតែវាមានលក្ខណះទូលំទូលាយជាងបណ្ដាញសង្គមដទៃ។នៅក្នុងប្រទេសយើងបច្ចុប្បន្ន ឃើញថាមនុស្សភាគច្រើនតែងតែប្រើប្រាស់Facebook ដើម្បីទំនាក់ទំនងគ្នា។ពួកគេតែងតែចែករំលែកនូវព័ត៌មានក៏ដូចជាការកម្សាន្តនៅលើបណ្ដាញសង្គមយក្សមួយនេះ។ ទន្ទឹមនឹងនេះដែរដោយសារតែការបង្ហោះនិងចែករំលែកកាន់តែងាយស្រួល ឃើញថាបណ្ដាញសង្គមមួយនេះទៅជាមានភាពរញ៉េរញ៉ៃ និងគួរអោយធុញទ្រាន់ទៅវិញ។កន្លងមកយើងក៏ធ្លាប់បានឃើញការបង្ហោះផ្សាយព័ត៌មានមិនពិត ចុះចែករំលែកវីដេអូខ្វះក្រមសីលធម៌ជាដើម។ទើបថ្ងៃនេះខេមបូមេកចង់ណែនាំបណ្ដាញសង្គមដទៃទៀតដែលវាមានសភាពស្ងប់ស្ងាត់និងមានផលប្រយោជន៍ច្រើនជាងFacebook។ខាងក្រោមនេះជាបណ្ដាញសង្គមមួយចំនួនដែលខេមបូមេកចង់ណែនាំ:

១. Twitter

Twitter ជាបណ្ដាញសង្គមមួយដែលបង្កើតឡើងមុនFacebook ទៅទៀត ប៉ុន្តែវាហាក់ចាញ់ប្រជាប្រិយភាពបន្តិចបើធៀបនឹងFacebook។ប៉ុន្តែវានៅតែជាបណ្ដាញសង្គមដ៏ល្បីមួយដែលពេញនិយមនៅបរទេស ដោយសារតែវាមានលក្ខណៈផ្ទាល់ខ្លួនច្រើនជាង ម្យ៉ាងអ្នកប្រើប្រាស់Twitter ភាគច្រើន សុទ្ធជាបុគ្គលល្បីៗដែលពួកគេប្រើវាដើម្បីចែករំលែកព័ត៌មានមានប្រយោជន៍ច្រើនជាងការកម្សាន្ត។

២. Instagram

បើនិយាយពីInstagram វាក៏ពេញនិយមខ្លាំងដែរនៅប្រទេសយើង ប៉ុន្តែនៅក្នុងប្រទេសយើងវាត្រូវបានប្រើប្រាស់តែក្នុងស្រទាប់យុវវ័យដែលជឿនលឿនប៉ុណ្ណោះ។ចំណែកអ្នកដែលមិនសូវចាប់អារម្មណ៏វិញពួកគេស្ទើរតែមិនដឹងថាមានInstagram ផង។ការពិតទៅInstagram ជាបណ្ដាញសង្គមមួយប្រភេទដែលផ្ដោតសំខាន់លើការចែករំលែករូបភាពនិងវីដេអូខ្លីៗប៉ុណ្ណោះ។តែវាមានលក្ខណះពិសេសជាងFacebookដោយសារតែវាមិនអនុញ្ញាតអោយមានឈ្មោះជាន់គ្នាដូចក្នុងFacebook ឡើយ។ដូច្នេះវាកម្រនឹងមានFake Account ដូចFacebook ណាស់។ក្រៅពីនេះវាក៏មានមុខងារChat ដូចFacebook ដែរ។

3.Linkedin

អាចនិយាយបានថាវាមិនសូវមានអ្នកស្គាល់ប៉ុន្មានទេ Linkedin ជាបណ្ដាញសង្គមដែលផ្ដោតសំខាន់តែលើការងារនិងអាជីពប៉ុណ្ណោះ។ដូច្នេះអ្នកនឹងជួបអ្នកមែន ច្រើនជាងអ្នកលេងនៅទីនេះ។ប្រសិនបើអ្នកជាអ្នកសិក្សាឬធ្វើការងារអ្នកគួរតែមានគណនី Linkedin មួយនោះវានឹងផ្ដល់ផលប្រយោជន៍អោយយើងជាងរឿងគ្មានប្រយោជន៍។

អត្ថបទ ៖ Leng Kim


  • ប្រសិន​បើ​អ្នក​យល់​ថា​Facebook រញ៉េរញៃ​អ្នក​គួរ​សាក​ល្បង​បណ្តាញ​សង្គម​ទាំង​នេះ​វិញ​ម្ដង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:បច្ចេកវិទ្យា
Tags: