នាង Cecilia Liu ត្អូញថាមិនសូវ បាននៅជិតស្វាមី ព្រោះតែភាព មមាញឹកដូចគ្នា

តៃវ៉ាន់៖ ក្រោយរៀបចំអាពាហ៍ពិពាហ៍ ដ៏រ៉ូមែនទិកនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានជាងមួយខែ គូស្នេហ៍តារាសម្តែង Cecilia Liu និង Nicky Wu ហាក់មិនមានពេលផ្អែមល្ហែម ជាមួយគ្នាច្រើន ដូចការរំពឹងនោះទេ ហើយថ្មីៗនេះភរិយាស្រីស្រស់ Cecilia Liu បាននិយាយថាតាំងពីរៀបការ រួចពួកគេមិនសូវ បាននៅក្បែរគ្នាទេ ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ ២៩ឆ្នាំនាង Cecilia Liu បានត្អូញថានាង និងស្វាមីមិនសូវបាននៅក្បែរគ្នា ដូចការរំពឹងទុកនោះទេ ដោយសារមមាញឹករាងៗខ្លួន គឺនាងរវល់ផ្សព្វផ្សាយ ខ្សែភាពយន្តថ្មី 'Youth Is Just Right' ហើយស្វាមីក៏ដូចគ្នា គឺមិនបានមកផ្ទះដល់ទៅពីរសប្តាហ៍ ក្នុងអំឡុងពេល ១ខែក្រោយរៀបការរួច ។

ពេលសួរដល់គម្រោងយកកូន Cecilia បានឆ្លើយថា “ ឆ្នាំនេះមិនអាចទេ សូមចាំសួរខ្ញុំម្តងទៀតនៅឆ្នាំក្រោយ” ។ ចំណែកស្វាមីតារាវ័យ៤៥ឆ្នាំ Nicky Wu ធ្លាប់បាននិយាយថា ទោះរវល់យ៉ាងណាក៏ដោយខ្លួន នឹងឆ្លៀតពេលទៅរកប្រពន្ធ ជាពិសេសពេលនាងថត ឈុតថើបជាមួយ Zheng Kai ក្នុងភាពយន្តថ្មី ៕

នាង Cecilia Liu ត្អូញថាមិនសូវ បាននៅជិតស្វាមី ព្រោះតែភាព មមាញឹកដូចគ្នា

នាង Cecilia Liu ត្អូញថាមិនសូវ បាននៅជិតស្វាមី ព្រោះតែភាព មមាញឹកដូចគ្នា