សមាជិក Rainbow ព្រោះទឹកដាក់អ្នកគាំទ្រ ពេលសម្តែង ( វីដេអូ)

កូរ៉េ៖ វីដេអូឃ្លីបខ្លីមួយរបស់ សមាជិកក្រុមចម្រៀង Rainbow ថ្មីៗនេះទទួលចំណាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ដោយសមាជិកម្នាក់គឺ តារាចម្រៀង Hyunyoung បានព្រោះទឹកដាក់ ទស្សនិកជនក្នុងពេលសម្តែង ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះថា វីដេអូខ្លីនេះដែរគឺ ពេលកំពុងសម្តែង Hyunyoung បានទៅដាក់ទឹកពេញមួយមាត់ ហើយដើរមកកាន់ឆាកវិញ ថែមទាំងចង្អល់ផ្ពាល់របស់ខ្លួន ហើយក៏ចាប់ផ្តើមព្រោះ ទឹកដាក់ប្រិយមិត្តដែល កំពុងឈរអបអរតន្ត្រីរបស់ Rainbow ហើយសមាជិកម្នាក់ផ្សេងទៀត បានសើចនិងងាកមុខចេញ ។

ពេល Hyunyoung ព្រោះទឹក ប្រិយមិត្តហាក់សប្បាយ និងការលេងបែបនេះ ហើយតន្ត្រីទាំងមូលហាក់ កាន់តែមានភាពសប្បាយរីករាយ។
ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា !

សមាជិក Rainbow ព្រោះទឹកដាក់អ្នកគាំទ្រ ពេលសម្តែង ( វីដេអូ)