បុរសដើម​កំណើត​​កូរ៉េ​ សញ្ជាតិ​អាមេរិក ត្រូវ​កូរ៉េខាងជើង​​កាត់ទោស​ដាក់​គុក​១០ឆ្នាំ​

តុ​លាការ​​កំពូលកូរ៉េ​​ខាង​ជើង​​​ កាលពីថ្ងៃទី​២៩ មេសា បានកាត់ទោស​​ពលរដ្ឋ​អាមេរិក​​ដើមកំណើត​​កូរ៉េ​ម្នាក់​ ដាក់គុក​បង្ខំ​ឱ្យ​ធ្វើ​ការ​ធ្ងន់​រយៈ​ពេល​១០ឆ្នាំ ពីបទ​ប៉ុនប៉ង​​បំផ្លាញ​​ប្រព័ន្ធ​សង្គម​​រ​បស់​​ប្រទេស និង​ធ្វើ​​សកម្ម​ភាពចារកម្ម ។

​លោក KIM DONG CHUL កើត​ឆ្នាំ​១៩៥៣ នៅក្រុងសេអ៊ូល ហើយ​បានទៅ​​រស់នៅសហរដ្ឋអាមេរិក​ កាលពីឆ្នាំ​១៥៧២ ទទួល​ការ​ចោទ​ប្រកាន់​​ពីបទរួមគំនិត​​ ដើម្បី​ផ្តួល​រំលំរបប​កូរ៉េ​ខាងជើង ​មួយបង្ហាត់​ថ្នាក់ដឹកនាំ​​ជាន់ខ្ពស់​​ ហើយ​ប្រមូល​ការណ៍​សម្ងាត់​​យោធា ។

ក្នុង​ឆ្នាំ​២០០៥ លោក KIM បានមក​រស់នៅ​​ទីក្រុង YANJI ចិន ស្ថិត​នៅចម្ងាយ​១០គ.ម ព្រំដែន​ជាមួយ​កូរ៉េខាងជើង ។ ក្នុង​ឆ្នាំ​២០០៨ លោក​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជ​កម្ម​មួយ​នៅ RASON តំបន់សេដ្ឋ​កិច្ច​ពិសេស​ក្នុង​ខេត្ត​ HAMGYONG ខាងជើងរបស់​កូរ៉េ​​ខាងជើង មានសហគ្រាស​ចិនច្រើន ។

យោងតាម​រដ្ឋអាជ្ញាថា ពេលស្នាក់​ការ​នៅកូរ៉េ​ខាងជើង​ លោក KIM បានធ្វើការ​ឃោសនា​ប្រតិភរិយា ហើយ​លើក​ពីឧត្តម​ភាពរបស់​សហរដ្ឋអាមេរិក​ប្រាប់​ប្រជាជនមូលដ្ឋាន​សំដៅ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់ប្រព័ន្ធ​​នយោបាយ និង​សង្គម​របស់ប្រទេស ។ លោក KIM ​ផ្តើម​ធ្វើ​សកម្មភាពចារកម្ម​ក្នុង​ឆ្នាំ​២០១៣ ហើយត្រូវ​ចាប់ខ្លួន​កាលពីថ្ងៃទី២ តុលា ឆ្នាំ​២០១៥ ។