សំណង់​បុរី​៩៩៩​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ផ្អាក​ការ​សាងសង់​ ខណៈ​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​លុយ​រដ្ឋាភិបាល​វៀតណាម​២០០​លាន​ដុល្លារ​

​បុរស​ជា​មេការ​សំណង់​បុរី​ និង​ខុន​ដូ​ក្រុមហ៊ុន​មាន​ជ័យ​ ហ្វូ​ដ​ ៩៩៩​ របស់​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ម្នាក់​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ សំណង់​បុរី​ និង​ខុន​ដូ​៩៩៩​ជា​ច្រើន​កន្លែង​ ដែល​កំពុង​ដំណើរការ​សាងសង់​ បាន​ផ្អាក​ការដ្ឋាន​សាងសង់​ស្ទើរតែ​ទាំងស្រុង​ បន្ទាប់​ពី​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ក្រោម​បទចោទប្រកាន់​ថា​ ជា​មេ​ខោ្ល​ង​ឋិត​នៅ​ពីក្រោយ​ខ្នង​ឃាតក​ដែល​ជា​ក្រុម​អង្គរក្ស​ផ្ទាល់​ និង​បាន​រត់គេច​ពួន​សំងំ​លាក់ខ្លួន​នៅ​ស្រុក​យួន​ ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​រួច​មក​ ។​

​មេការ​សំណង់​រូប​នោះ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ជាក់ស្តែង​សំណង់​បុរី​៩៩៩​ក្បែរ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដែល​ទើប​ចាប់ផ្តើម​បុក​គ្រឹះ​ ត្រូវ​បាន​ផ្អាក​ការដ្ឋាន​សាងសង់​ហើយ​ ដោយ​ម្ចាស់​គ្រឿងចក្រ​ក៏​បាន​ដក​គ្រឿងចក្រ​ទៅ​វិញ​អស់​ ខណៈ​ការដ្ឋាន​សាងសង់​ទាំងមូល​គ្មាន​អ្នក​ទទួលខុសត្រូវ​ច្បាស់លាស់​ ។​

​ដោយឡែក​ ប្រភព​ពី​អតិថិជន​ដែល​បាន​កក់​ប្រាក់​ទិញ​លំនៅ​ឋាន​នៅ​ក្នុង​បុរី​៩៩៩​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​អំពី​អនាគត​សំណង់​របស់​ក្រុមហ៊ុន​មាន​ជ័យ​ហ្វូ​ដ​ ៩៩៩​នោះ​ ដ្បិត​ពួក​គាត់​ចង់​ដក​ប្រាក់​មក​វិញ​ដែរ​ ប៉ុន្តែ​មិនដឹង​ទៅ​ដក​ពី​អ្នក​ណា​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ ក្រៅពី​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​ម្ចាស់​គម្រោង​សាងសង់​ ។​

​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ តែ​អាច​ពិចារណា​បាន​ឲ្យ​ដឹង​ថា​ មាន​ជនជាតិ​យួន​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ទិញ​លំនៅ​ឋាន​ក្នុង​បុរី​ និង​ខុន​ដូរ​បស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ តាម​រយៈ​ការ​បង្ហូរ​មូលនិធិ​ប្រាក់​កម្ចីសម្បទាន​ចំនួន​ប្រមាណ​២០០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​វៀតណាម​ ។​

​ផ្ទុយ​ពី​ក្រុមហ៊ុន​មាន​ជ័យ​ហ្វូ​ដ​ ៩៩៩​ ដែល​គ្រប់គ្រង​ផ្ទាល់​ដោយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នោះ​ ក្រុមហ៊ុន​សាច់​ប៉ា​តេ​មាន​ជ័យ​៩៩៩​ ដែល​មានឈ្មោះ​ ថោ​ង​ ចំរើន​ ហៅ​ តាំង​ សុខ​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​មិន​"​ ជា​ជំនាញការ​យោធា​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ និង​ឈ្មោះ​ កែវ​ សារី​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ហា​យ​"​ ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៤៣១៧២​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​ និង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ត្រូវជា​ឪពុក​-​ម្តាយ​របស់​ឧត្តមសេនីយ៍ទោ​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​ផ្ទេរសិទ្ធិ​ឲ្យ​ទៅ​មនុស្ស​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​យួន​ផង​ ដើម្បី​មើល​ការ​ខុស​ត្រូវ​ និង​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងមូល​ តាម​លិខិត​ផ្ទេរសិទ្ធិ​ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ ខណៈ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​មុន​ពេល​ចូល​ដេក​គុក​ព្រៃ​ស​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ ក្រុមហ៊ុន​មាន​ជ័យ​ហ្វូ​ដ​៩៩៩​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ធ្លាប់​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ធ្វើការ​ព្រមាន​លើ​ករណី​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅ​ឋាន​ចេញ​ដោយ​ក្រសួង​ និង​ក្រសួង​ក៏​បាន​ជូនដំណឹង​កុំ​ឲ្យ​សាធារណជន​ទិញ​លំនៅ​ឋាន​ក្នុង​បុរី​ និង​ខុន​ដូ​នេះ​ ជៀសវាង​ការ​ខាតបង់​ថវិកា​ ឬ​ទ្រព្យសម្បត្តិ​ជាយថាហេតុ​ តាម​សេចក្តីជូនដំណឹង​លេខ​០១៧​សហ​វ​ ចុះ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ៕​

សំណង់​បុរី​៩៩៩​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ផ្អាក​ការ​សាងសង់​ ខណៈ​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​លុយ​រដ្ឋាភិបាល​វៀតណាម​២០០​លាន​ដុល្លារ​ សំណង់​បុរី​៩៩៩​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ផ្អាក​ការ​សាងសង់​ ខណៈ​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​លុយ​រដ្ឋាភិបាល​វៀតណាម​២០០​លាន​ដុល្លារ​សំណង់​បុរី​៩៩៩​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ផ្អាក​ការ​សាងសង់​ ខណៈ​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​លុយ​រដ្ឋាភិបាល​វៀតណាម​២០០​លាន​ដុល្លារ​

Related