ចិន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ DF-41​ដែល​អាច​បំពាក់​ក្បាល​បរមាណូ​១០​គ្រាប់​ បង្ក​ការ​បារម្ភ​ដល់​មហាអំណាច​អា​មេ​រិ​ក​

​សារព័ត៌មាន​ Washington​ Free​ Beacon​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ ចិន​បាន​បាញ់​សាកល្បង​នូវ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​កាលពី​ពាក់កណ្តាល​ខែមេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយ​មិន​មានការ​ជូន​ព័ត៌មាន​ឲ្យ​ដឹង​ជា​មុន​ឡើយ​ ហើយ​ដែល​ជា​ការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ​ DF-41​ លើក​ទី​៧​របស់​ចិន​ ចេញពី​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​សម្រាប់​ផ្ទុក​ទម្រ​មី​ស៊ី​ល​ ។​

​អ្នកឯកទេស​យោធា​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ​ DF-41​ ដែល​ចិន​បាញ់​សាកល្បង​លើក​ទី​៧​នេះ​ មាន​ទម្ងន់​ប្រមាណ​៨០​តោន​ និង​អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​រហូត​ដល់​ទៅ​ចំនួន​១០​គ្រាប់​ ហើយ​អាច​ហោះ​ឆ្ពោះទៅ​កាន់​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​យ៉ាងតិច​១២.០០០​គីឡូម៉ែត្រ​ ដោយ​ប្រើ​រយៈពេល​ប្រមាណ​តែ​៣០​នាទី​ប៉ុណ្ណោះ​ ។​

​ការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ​ DF-41​ របស់​ចិន​នេះ​ គឺ​ចំ​ពេល​មន្ត្រីជាន់ខ្ពស់​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​កោះមាន​វិវាទ​ឋិត​ក្នុង​ដែនសមុទ្រ​ ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ ហើយ​ក៏​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​នាវិក​លើ​នាវា​ផ្ទុក​យន្តហោះ​ USS​ John​ C​ Stennis​ ឋិត​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ផង​ដែរ​ ។​

​មន្ត្រី​យោធា​អា​មេ​រិ​ក​ប្រចាំការ​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ការ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ​ DF-41​ របស់​ចិន​ដែល​បាន​ធ្វើ​ទំនើប​កម្ម​រួច​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ដល់​សហរដ្ឋអាមេរិក​ ទោះបី​ផ្កាយ​រណប​អា​មេ​រិ​ក​អាច​ចាប់​បាន​សកម្មភាព​នៃ​ការ​បាញ់​កាំជ្រួច​មី​ស៊ី​ល​នោះ​របស់​ចិន​ក៏​ដោយ​ ។​

​កាំជ្រួច​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​ Dongfeng-41(DF-41)​របស់​ចិន​ ផលិត​ដោយ​រោងចក្រ​ China​ Academy​ of​ Launch​ Vehicle​ Technology​ (CALT)​ មាន​ទម្ងន់​៨០​តោន​ ប្រវែង​២១​ម៉ែត្រ​ អង្កត់ផ្ចិត​២,២៥​ម៉ែត្រ​ អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​រហូត​ដល់​ចំនួន​១០​គ្រាប់​ និង​មាន​ដែន​កម្រិត​ប្រតិបត្តិការ​រយៈ​ចម្ងាយ​រង្វង់​ពី​១២.០០០​គីឡូម៉ែត្រ​ដល់​១៥.០០០​គីឡូម៉ែត្រ​ ៕​

ចិន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ DF-41​ដែល​អាច​បំពាក់​ក្បាល​បរមាណូ​១០​គ្រាប់​ បង្ក​ការ​បារម្ភ​ដល់​មហាអំណាច​អា​មេ​រិ​ក​ ចិន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ DF-41​ដែល​អាច​បំពាក់​ក្បាល​បរមាណូ​១០​គ្រាប់​ បង្ក​ការ​បារម្ភ​ដល់​មហាអំណាច​អា​មេ​រិ​ក​

Related