ភ្លៀង និង ខ្យល់ក​ន្ទ្រា​ក់បាន​សម្លាប់​មនុស្ស​ម្នាក់ និង រលំ​ផ្ទះ ៧៣ ខ្នង នៅ​ខេត្តរតនគិរី​

6 Videos

ក្រោយពីអាកាសធាតុក្តៅហែងអស់រយៈពេលជាច្រើនថ្ងៃរួចមក នៅខេត្តរតនគីរី មានភ្លៀងកក់ខែមួយមេធំ ដោយមានលាយឡំជាមួយខ្យល់កន្ទ្រាក់ធ្វើឱ្យផ្ទះចំនួន ៧៣ខ្នងបានដួលរលំ និង បានសង្កត់មនុស្សម្នាក់ស្លាប់មួយរំពេច កាលពីវេលាព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ ។

ប៉ូលិសខេត្តរតនគីរីបានឱ្យដឹងថា មានផ្ទះប្រជាជនចំនួន ៧៣ ខ្នង ត្រូវបានខ្យល់ លាយឡំភ្លៀងធ្វើឲ្យដួលរលំ ដូចជានៅស្រុកកូនមុំ រលំផ្ទះចំនួន ២៤ ខ្នង នៅស្រុកវ៉ឺនសៃរលំផ្ទះចំនួន ៣៦ ខ្នង និង ស្លាប់បុរសជនជាតិឡាវម្នាក់ ក្រុងបានលុងផ្ទះរលំចំនួន៣ ខ្នង ហើយនៅស្រុកតាវែង និង ស្រុកអណ្ដូងមាសប៉ើងដំបូលផ្ទះចំនួន ១៩ ខ្នង ។

បច្ចុប្បន្នកម្លាំងប៉ូលីស និង អាជ្ញាធមរខេត្ដ បានចុះទៅសហការដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និង ជួយជួសជុលផ្ទះជូនប្រជាជនផងដែរ ។ជាមួយគ្នានេះ កាលពីម្សិល នៅតាមបណ្តាខេត្ត មួយចំនួន ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ ព្រៃវែងនិងខេត្តសៀមរាប មានភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យដួលរលំផ្ទះអស់ជាច្រើនខ្នង ៕សុថាត់