ក្រុមហ៊ុនទូរស័ព្ទ​ Beeline​ ច្របាច់​ចូល​ Metfone​ ជា​ផ្លូវការ​ហើយ​

​យោង​តាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​ រវាង​ក្រុ​ន​ហ៊ុន​ទូរស័ព្ទ​ Beeline​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Sotelco​ Ltd.​ និង​ក្រុមហ៊ុនទូរស័ព្ទ​ Metfone​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ធំ​របស់​វៀតណាម​គ្រប់គ្រង​ដោយ​កងទ័ព​ឈ្មោះ​ Viettel​ ដោយ​ក្រុមហ៊ុន​ Beeline​ យល់ព្រម​ផ្ទេរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ និង​ទ្រព្យសម្បត្តិ​ឲ្យ​ទៅ​ក្រុមហ៊ុន​ Metfone​ នោះ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​តទៅ​ អតិថិជន​របស់​ក្រុមហ៊ុន​ Beeline​ នឹង​ក្លាយជា​អតិថិជន​របស់​ក្រុមហ៊ុន​ Metfone​ ។​

​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុនទូរស័ព្ទ​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុនទូរស័ព្ទ​ Beeline​ នឹង​ផ្ទេរ​មក​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Metfone​ ដោយ​គ្រប់​អតិថិជន​របស់​ Beeline​ នឹង​ត្រូវ​បាន​រក្សា​លេខ​ទូរស័ព្ទ​ ស៊ី​មកា​ត​ និង​គណនី​គោល​ដែល​កំពុង​ប្រើប្រាស់​ ។​ ចាប់ពី​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​ខាង​មុខ​តទៅ​ គ្រប់​អតិថិជន​របស់​ក្រុមហ៊ុន​ Beeline​ ត្រូវ​បញ្ឈប់​ការ​បញ្ចូល​ទឹកប្រាក់​តាម​កាត​របស់​ Beeline​ គឺ​ត្រូវ​ត្រឡប់​មក​បញ្ចូល​ទឹកប្រាក់​តាម​កាត​របស់​ Metfone​ វិញ​ ខណៈ​អតិថិជន​របស់​ Beeline​ ក៏​អាច​ប្តូរ​ទៅ​ប្រើ​ស៊ី​មកា​តរបស់​ Metfone​ ផង​ដែរ​ ។​

​ក្រោយ​ការ​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​រវាង​ក្រុមហ៊ុន​ Beeline​ និង​ក្រុមហ៊ុន​ Metfone​ គឺ​នាំ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ក្រុមហ៊ុនទូរស័ព្ទ​ធំៗ​ចំនួន​៣​នាំមុខ​គេ​ កំពុង​ប្រតិបត្តិការ​នៅ​លើ​ទីផ្សារ​ រួម​មាន​ ៖​ ១-​ក្រុមហ៊ុន​ Mobitel,​ ២-​ក្រុមហ៊ុន​ Smart​ និង​៣-​ក្រុមហ៊ុន​ Metfone​ ៕​

ក្រុមហ៊ុនទូរស័ព្ទ​ Beeline​ ច្របាច់​ចូល​ Metfone​ ជា​ផ្លូវការ​ហើយ​

Related