CPP​ ស្តារ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តាម​រយៈ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ឡើង​វិញ​ ដើម្បី​ពង្រឹង​អំណាច​ជាមួយ​បក្ស​ដៃគូ​

​ឈាន​ចូល​មក​ដល់​ដើមឆ្នាំ​២០១៥​នេះ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​មាន​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ ជា​ប្រធាន​ និង​ឯកឧត្តម​ ញឹក​ ប៊ុ​ន​ឆៃ​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ជា​អគ្គលេខាធិការ​ បាន​សម្រេច​យាង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​ ឲ្យ​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​សា​ជា​ថ្មី​ឡើង​វិញ​ តាម​លិខិត​លេខ​០០១​ហស​ប​/១៥​ ចុះ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៥​ និង​សំណើ​នេះ​ក៏​ត្រូវ​បាន​យល់ព្រម​ភ្លាមៗ​ផង​ដែរ​ពី​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ តាម​រាជ​សារ​ឆ្លើយ​តប​ចុះ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៥​ ខណៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ខាង​មុខ​ ដើម្បី​ប្រកាស​តែងតាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ជា​ព្រះប្រធាន​គណបក្ស​ ។

អស់​ចំនួន​ច្រើន​អាណត្តិ​មក​ហើយ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ក្លាយជា​គណបក្ស​នយោបាយ​ដៃគូ​ក្នុង​រាជរដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ ឬ​អាច​និយាយ​បាន​ថា​ ជា​គណបក្ស​ជួយ​ជ្រោមជ្រែង​អំណាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រីក​ធំធាត់​ឡើងជា​លំដាប់​ ។​ ជា​អកុសល​ ដោយសារ​ការ​ឈ្លោះ​ទាស់ទែង​ ហែកហួរ​ដណ្តើម​អំណាច​គ្នា​ ធ្វើ​ឲ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​រង​ការ​បែកបាក់​ សូ​ម្បី​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​  ក៏​ត្រូវ​ខ្ទាត​ពី​ព្រះប្រធាន​គណបក្ស​ដែរ​ ដែល​ជា​លទ្ធផល​ចុង​ក្រោយ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​បាត់បង់​អាសនៈ​អស់រលីង​នៅ​ក្នុង​រដ្ឋសភា​តែ​ម្តង​ ។​

​ដោយ​អស់​ក្រឡា​ ឬ​អស់​ផ្លូវ​ដើរ​ដូច​គ្នា​ ទាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ទាំង​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ ទាំង​ឯកឧត្តម​ ញឹក​ ប៊ុ​ន​ឆៃ​ នោះ​ ទើប​អ្នកនយោបាយ​ទាំងនេះ​ស្ម័គ្រចិត្ត​វិល​មក​រួបរួម​មូល​ជានា​គ្នា​វិញ​ ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​"​បើកភ្លើង​ខៀវ​"​ផង​ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ដៃគូ​នេះ​សាកល្បង​ស្តារ​ប្រជាប្រិយភាព​សា​ជា​ថ្មី​ តាម​រយៈ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ជា​ព្រះប្រធាន​ ក្រែង​អាច​មាន​លទ្ធភាព​បំបែក​សន្លឹក​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់​ខ្លួន​តទៅ​ទៀត​ ដោយ​យក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្វើ​ជា​ឧបករណ៍​ ។​

​គេ​មិនដឹង​ថា​ តើ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ដែល​បច្ចុប្បន្ន​មិនសូវ​យាង​ចេញចូល​រាជវាំង​ ក្នុង​ព្រះ​ឋានៈ​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ អាច​ស្តារ​ប្រជាប្រិយភាព​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​លិចលង់​រួច​ហើយ​នោះ​ឡើង​វិញ​បាន​កម្រិត​ណា​នៅឡើយ​ទេ​ ដើម្បី​បន្ត​អាជីព​នយោបាយ​របស់​ខ្លួន​ផង​ និង​ផ្គាប់ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​ និង​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ខាង​មុខ​ ?​ ៕​

CPP​ ស្តារ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តាម​រយៈ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ឡើង​វិញ​ ដើម្បី​ពង្រឹង​អំណាច​ជាមួយ​បក្ស​ដៃគូ​CPP​ ស្តារ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តាម​រយៈ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ឡើង​វិញ​ ដើម្បី​ពង្រឹង​អំណាច​ជាមួយ​បក្ស​ដៃគូ​CPP​ ស្តារ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តាម​រយៈ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ឡើង​វិញ​ ដើម្បី​ពង្រឹង​អំណាច​ជាមួយ​បក្ស​ដៃគូ​

Related