ទីប្រឹក្សា​ និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ទទួលមរណភាព​

​មន្ត្រី​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ទីប្រឹក្សា​ និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ គឺ​ឯកឧត្តម​ អ៊ុយ​ ស៊ី​ម​ បាន​ទទួលមរណភាព​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ ក្នុង​ជន្មាយុ​៦៩​ឆ្នាំ​ ដោយសារ​ជំងឺ​ខ្យល់គ​ ។​

​លោក​ អ៊ុយ​ ស៊ី​ម​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/៩៦៥​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​សព​ឯកឧត្តម​ អ៊ុយ​ ស៊ី​ម​ ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​នៅ​គេហដ្ឋាន​សព​ ផ្ទះ​លេខ​៣៣B​ ផ្លូវ​លេខ​៤៩០​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ៕​

ទីប្រឹក្សា​ និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ទទួលមរណភាព​

Related