ចៅក្រម​២​នាក់​នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​

​យោង​តាម​ស្មារតី​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះករុណា​ព្រះមហាក្សត្រ​នៅ​ព្រះ​បរមរាជវាំង​ នា​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ និង​តាម​សំណើ​របស់​ប្រធាន​សាលាឧទ្ធរណ៍​ គឺ​ចៅក្រម​សាលាឧទ្ធរណ៍​ចំនួន​២​នាក់​នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​ រួម​មាន​សមាសភាព​ដូច​ខាងក្រោម​ ៖

១-​លោក​ ញូ​ង​ ធុ​ល​ អាយុ​៤៦​ឆ្នាំ​ បច្ចុប្បន្ន​ជា​ចៅក្រម​សាលាឧទ្ធរណ៍​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៨​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧)​ និង​អតីត​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០១/២០០​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០០១)​ ។​

២-​លោក​ ឃុន​ លាង​ម៉េ​ង​ អាយុ​៤៤​ឆ្នាំ​ បច្ចុប្បន្ន​ជា​ចៅក្រម​សាលាឧទ្ធរណ៍​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៨៦​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០០៩)​ និង​អតីត​ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ (​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧)​ ។​ លោក​ ឃុន​ លាង​ម៉េ​ង​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​កម្មសិក្សា​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកណ្តាល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ ។​

​បច្ចុប្បន្ន​ សាលាឧទ្ធរណ៍​ដែល​មាន​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ ជា​ប្រធាន​នោះ​ មាន​អនុ​ប្រធាន​ចំនួន​៣​នាក់​ គឺ​ ៖​ ១-​ឯកឧត្តម​ ជួន​ ស៊ុន​ឡេ​ង​ អាយុ​៦៩​ឆ្នាំ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៦៤​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០០៧)​ ២-​ឯកឧត្តម​ សេង​ ស៊ី​វុ​ត្ថា​ អាយុ​៥៣​ឆ្នាំ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១)​ និង​៣-​ឯកឧត្តម​ ប្លង់​ សំណាង​ អាយុ​៣៦​ឆ្នាំ​ ត្រូវជា​កូនប្រុស​ឯកឧត្តម​ ប្លង់​ ឆ្លាម​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៧៣៣​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥)​ ៕​

ចៅក្រម​២​នាក់​នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​

Related