សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​តុលាការ​សមា​រណកម្ម​ទីតាំង​បម្រើ​ការងារ​ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា​ មុនី​

​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចំនួន​៣​នាក់​ទៀត​ ត្រូវ​ទទួល​រង​ការ​ប្តឹង​ពី​សំណាក់​មន្ត្រី​ផ្នែក​គតិ​យុ​ត្តនៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​អ​.​គ​.​ក​.​ប​)​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បិទផ្លូវ​សាធារណៈ​ បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧៩៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៦​ លោក​ ស្រី​ ម៉ាក​នី​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ បាន​ចេញ​ដីកាកោះ​លោក​ ប៉ាវ​ ស៊ី​ណា​ ជា​ជនសង្ស័យ​ ដោយ​ដាក់​អាសយដ្ឋាន​ទីស្នាក់ការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ឋិត​នៅផ្ទះ​លេខ​១៦​ ផ្លូវ​លេខ​៣៦០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩​ព្រឹក​ខាង​មុខ​ ខណៈ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ចំនួន​៣​នាក់​ទៀត​ក៏​ត្រូវ​បាន​តុលាការ​ដាក់​អាសយដ្ឋាន​ឋិត​នៅ​ដូច​គ្នា​នឹង​លោក​ ប៉ាវ​ ស៊ី​ណា​ដែរ​ ។​

​តាម​ការ​ពិត​ ទីតាំង​ផ្ទះ​លេខ​១៦​ ផ្លូវ​លេខ​៣៦០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ គឺជា​អាសយដ្ឋាន​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (FTUWKC)​ ដែល​មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ទៅ​វិញ​ទេ​ ។​

​ដូច្នេះ​ យោង​តាម​ដីកាកោះ​ទាំង​៤​ច្បាប់​របស់​លោក​ ស្រី​ ម៉ាក​នី​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ គឺ​បាន​សមាហរណកម្ម​ទីតាំង​បម្រើ​ការងារ​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ មាន​លោក​ ប៉ាវ​ ស៊ី​ណា​ ជា​ប្រធាន​ ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ ។​

​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ នា​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ថា​ "​ខ្ញុំ​មានការ​ហួសចិត្ត​ទៅ​នឹង​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ ដោយ​ដាក់​អាសយដ្ឋាន​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​មក​នៅ​ជាមួយ​អាសយដ្ឋាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​វិញ​ ។​ ខ្ញុំ​នឹង​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បញ្ជាក់​ និង​កែតម្រូវ​អំពី​ករណី​នេះ​ បង្ការ​កុំ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភ័ន្ត​ច្រឡំ​តទៅ​ទៀត​ ។​ "​ ៕​

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​តុលាការ​សមា​រណកម្ម​ទីតាំង​បម្រើ​ការងារ​ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា​ មុនី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​តុលាការ​សមា​រណកម្ម​ទីតាំង​បម្រើ​ការងារ​ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា​ មុនី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​តុលាការ​សមា​រណកម្ម​ទីតាំង​បម្រើ​ការងារ​ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា​ មុនី​ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​តុលាការ​សមា​រណកម្ម​ទីតាំង​បម្រើ​ការងារ​ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា​ មុនី​ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​តុលាការ​សមា​រណកម្ម​ទីតាំង​បម្រើ​ការងារ​ឲ្យ​មក​នៅ​ជាមួយ​សហជីព​សេរី​កម្មករ​របស់​លោក​ ជា​ មុនី​

Related