ប៉េ​អឹ​ម​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ក្រុម​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់​តដៃ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​

​នៅវេលាម៉ោង១៥និង៤៥នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ នៅ​ត្រង់​ចំណុចផ្ទះលេខ៣៧ យីហោ លី កុកហ៊ុយ ខ្វៃជ្រូក ​ផ្លូវ​លេខ​៣៥១​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​មុខសញ្ញា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ ដែល​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក​ Audi​ ពណ៌​ស​១​គ្រឿង ពាក់ស្លាកលេខនគរបាល 2-0621 ​ជា​មធ្យោបាយ​ និង​មាន​អាវុធ​ផង​ បណ្តាល​ឲ្យ​មន្ត្រី​អាវុធហត្ថ​(​ប៉េ​អឹ​ម​)​ម្នាក់​មាន​រហស្សនាម​ និមិត្ត​៣៣​ រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ដើមទ្រូង​ និង​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​របស់​ក្រុម​ជនសង្ស័យ​បាញ់​តដៃ​មក​លើ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់​ដើម្បី​រំដោះ​គេចខ្លួន​ ។​

​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិការ​គិត​រហូត​មក​ដល់​វេលា​ល្ងាច​នេះ​ សមត្ថកិច្ច​បាន​បាញ់​សម្លាប់​ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន​១​នាក់​ និង​ក្រុម​បក្ខពួក​គូកន​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ។​

​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​លំអិត​អំពី​អត្តសញ្ញាណ​របស់​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​បាញ់​សម្លាប់​ និង​ចាប់ខ្លួន​បាន​នោះ​នៅឡើយ​ទេ​ ៕​

ប៉េ​អឹ​ម​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ក្រុម​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់​តដៃ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ប៉េ​អឹ​ម​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ក្រុម​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់​តដៃ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ ប៉េ​អឹ​ម​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ក្រុម​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់​តដៃ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ប៉េ​អឹ​ម​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ក្រុម​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់​តដៃ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ប៉េ​អឹ​ម​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដោយសារ​ក្រុម​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់​តដៃ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​

Related