បុរស​ខ្លាំង​កោតសរសើរ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ដែល​ពូកែ​ប្រមូល​លុយ​

​កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អំពី​លទ្ធផល​នៃ​ការ​ផ្តួចផ្តើម​រៀបចំ​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​សប្បុរសជន​ កាលពី​វេលា​ល្ងាច​នា​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដើម្បី​ស្វែងរក​មូលនិធិ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​ ដោយ​តាម​រយៈ​ពិធី​ពិសា​អាហារ​សាមគ្គី​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ទទួល​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ចំនួន​ ១.១៩២.២១៦​ដុល្លារ​អា​មេ​រិ​ក​ និង​៥៧.៦០០.០០០​រៀល​ (​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ ១.២០៦.៥៤៦​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ បុរស​ខ្លាំង​បាន​ធ្វើ​ចំណារ​នៅ​លើ​លិខិត​របាយការណ៍​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ មាន​ខ្លឹមសារ​ថា​ "​បានឃើញ​ និង​សុំ​កោតសរសើរ​"​ ។​

​សូម​បញ្ជាក់​ជូន​ថា​ តាម​ការ​អញ្ជើញ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​លោក​ជំទាវ​ គ្រោង​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៣​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨​ ឧសភា​ ក្រោម​ប្រធានបទ​ "​កាកបាទក្រហមកម្ពុជា​មាននៅ​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​"​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​ នា​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១៥៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​ទទួលស្គាល់​គណៈកម្មាធិការ​កណ្តាល​អាណត្តិ​ទី​៦​ ឥស្សរជន​ និង​អគ្គលេខាធិការ​ អគ្គលេខាធិការ​រង​កាកបាទក្រហមកម្ពុជា​ គឺ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​លោក​ជំទាវ​ មិន​ឋិត​ក្នុង​សមាសភាព​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី​៦​នេះ​ឡើយ​ ៕​

បុរស​ខ្លាំង​កោតសរសើរ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ដែល​ពូកែ​ប្រមូល​លុយ​ បុរស​ខ្លាំង​កោតសរសើរ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ដែល​ពូកែ​ប្រមូល​លុយ​

Related