មេធាវី​៣​នាក់​ត្រូវ​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ​ ខណៈ​មេធាវី​រាជរដ្ឋាភិបាល​មាន​ស្រាប់​ហើយ​

​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​មេធាវី​ពេញ​សិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ចំនួន​៣​នាក់​ ត្រូវ​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៦/២៨២​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​មេធាវី​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ទទួល​បាន​ងារ​ជា​ "​ឯកឧត្តម​"​ នោះ​ គឺ​ ៖​ ១-​លោក​មេធាវី​ តែ​ ចំណាន​ អាយុ​៤៤​ឆ្នាំ​ អត្តលេខ​០៩៣​ (​អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧)​ ២-​លោក​មេធាវី​ ឆេ​ង​ ផាត់​ អាយុ​៨១​ឆ្នាំ​ អត្តលេខ​៥៤៨​ (​អតីត​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​)​ និង​៣-​លោក​មេធាវី​ ម៉ារ​ សំបូរ​ណា​ អាយុ​៥១​ឆ្នាំ​ អត្តលេខ​៨២០​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ ចាប់តាំងពី​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ ឡើង​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៥-៦​ ដ៏​ចម្រូងចម្រាស​(​កាន់​តំណែង​៦​ឆ្នាំ​)​ គឺ​បច្ចុប្បន្ន​មាន​មេធាវី​មួយ​ចំនួន​ត្រូវ​បាន​តែង​តាង​ និង​ផ្តល់​ឋានៈ​ខ្លះ​ស្មើ​អនុរដ្ឋលេខាធិការ​ ខ្លះ​ស្មើ​រដ្ឋលេខាធិការ​ ខ្លះ​ស្មើ​រដ្ឋមន្ត្រី​…​មាន​ងារ​ជា​ឯកឧត្តម​ ឬ​លោក​ជំទាវ​ ក្រោម​រូបភាព​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ មេធាវី​រាជរដ្ឋាភិបាល​ ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​…​។​ល​។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ នៅ​ក្នុង​ករណី​ដែល​ប្រទេស​មួយ​បែរជា​មាន​មេធាវី​រាជរដ្ឋាភិបាល​ផង​ និង​មាន​មេធាវី​ប្រចាំ​ក្រសួង​ ឬ​ស្ថាប័ន​ចំណុះ​អង្គការនីតិប្រតិបត្តិ​តែ​មួយ​ផង​ទៅ​វិញ​ (Sic!)​ ៕​

មេធាវី​៣​នាក់​ត្រូវ​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ​ ខណៈ​មេធាវី​រាជរដ្ឋាភិបាល​មាន​ស្រាប់​ហើយ​មេធាវី​៣​នាក់​ត្រូវ​បាន​តែងតាំង​ និង​ផ្តល់​ឋានៈ​ជា​មេធាវី​ប្រចាំ​ក្រសួងមហាផ្ទៃ​ ខណៈ​មេធាវី​រាជរដ្ឋាភិបាល​មាន​ស្រាប់​ហើយ​

Related