រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​ដោះ​ដូរ​ដី​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ និង​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​

​ទីតាំង​ពហុ​កីឡដ្ឋាន​ខេត្តកំពត​(​ទីលានកីឡា​បាល់ទាត់​)​ ទំហំ​៣២.៥០០​ម៉ែត្រក្រឡា​ ដែល​រាជរដ្ឋាភិបាល​ធ្លាប់​បាន​សម្រេច​ធ្វើការ​ដោះ​ដូរ​ជាមួយ​ក្រុមហ៊ុន​ SRV​ Group​ Co.,​ Ltd.​ តាម​ស្មារតី​លិខិត​លេខ​១១៩៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០០៧​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ ឥឡូវនេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​ដោះ​ដូរ​វិញ​ហើយៗ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​ (​ជា​ពហុ​កីឡដ្ឋាន​របស់​ខេត្តកំពត​)​វិញ​ តាម​ស្មារតី​លិខិត​លេខ​៤៣៣​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ការ​សម្រេច​សា​ជា​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​សម្រេច​បញ្ឈប់​ការ​ដោះ​ដូរ​ទីតាំង​ដី​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ​ គឺ​បន្ទាប់​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រី​ បាន​ពិនិត្យ​ឃើញ​ថា​ ក្រុមហ៊ុន​មិន​បាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​ស្តង់ដារ​បទដ្ឋាន​បច្ចេកទេស​របស់​សំណង់​ និង​ពុំ​អាច​ទទួលយក​បាន​ តាម​លិខិត​លេខ​១៨៤៨​អយក​.​សទរ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពត​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ចំណាត់ការ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​សម្រេច​បញ្ឈប់​ការ​ដោះ​ដូរ​ទីតាំង​ដី​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ និង​សម្រេច​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​ដូច្នេះ​ ៕​

រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​ដោះ​ដូរ​ដី​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ និង​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​ រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការ​ដោះ​ដូរ​ដី​ពហុ​កីឡដ្ឋាន​ខេត្តកំពត​ និង​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​

Related