ស្ថានទូត​អា​មេ​រិ​ក​ព្រមាន​ចាត់ការ​ទៅ​លើ​តារាចម្រៀង​ស្រី​២​នាក់​ដែល​គេចខ្លួន​រស់នៅ​អា​មេ​រិ​កដោយ​ខុសច្បាប់​

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សមាគម​សិល្បករ​ខ្មែរ​(Khmer​ Artists​ Association)​ ដែល​មាន​លោក​ សុះ​ ម៉ាច​ ជា​ប្រធាន​ គ្រោង​មាន​ចំណាត់ការ​ទៅ​លើ​តារាចម្រៀង​ស្រី​របស់​ខ្មែរ​ចំនួន​២​នាក់​ ដ្បិត​តារាចម្រៀង​ស្រី​ទាំង​២​នាក់​នោះ​បាន​រត់គេច​ខ្លួន​រស់នៅ​ដោយ​ខុសច្បាប់​លើ​ទឹកដី​សហរដ្ឋអាមេរិក​ ក្រោយ​ពេល​បញ្ចប់​ការ​សម្តែង​នៅ​ទីនោះ​កាលពី​អំឡុង​ឆ្នាំ​២០១៣​កន្លង​មក​ ។​

​លោក​ សុះ​ ម៉ាច​ ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ និង​មិន​នឹក​ស្មាន​ដល់​ថា​ សិល្ប​ការិនី​ខ្មែរ​ទាំង​២​នាក់​នោះ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បែប​នេះ​ឡើយ​ ខណៈ​សមាគម​មិន​គាំទ្រ​ដាច់ខាត​ចំពោះ​សិល្បករ​ សិល្ប​ការិនី​ណា​ម្នាក់​ឲ្យ​ប្រព្រឹត្ត​ខុសច្បាប់​ដូច្នេះ​ទេ​ ពីព្រោះ​វា​នាំ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​ និង​បង្ក​ផលវិបាក​ដល់​អ្នកសិល្បៈ​ដទៃ​ទៀត​ដែល​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​សមាគម​ ។​

​លោក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​តារាចម្រៀង​ស្រី​ទាំង​២​នាក់​នោះ​បាន​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​សិន​ ទោះបី​អ្នក​ទាំង​២​បាន​ព្យាយាម​លួច​ភ្ជាប់ពាក្យ​ និង​រៀប​ការ​ស្ងាត់ៗ​ជាមួយ​បុរស​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​មិន​ឲ្យ​លោក​ដឹង​ក៏​ដោយ​ ។​

​តារាចម្រៀង​ស្រី​ខ្មែរ​ទាំង​២​នាក់​ដែល​រត់គេច​ខ្លួន​រស់នៅ​លើ​ទឹកដី​ខ្មែរ​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​ អំឡុង​ពេល​ទៅ​សម្តែង​តាម​រយៈ​សមាគម​សិល្បករ​ខ្មែរ​នា​ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​ គឺ​នាង​ ហង្ស​ ពិសី​ និង​នាង​ ស៊ិ​ន​ សុ​ម៉ា​លី​ ខណៈ​តារាចម្រៀង​ស្រី​ទាំង​២​នាក់​នេះ​ មិន​បាន​បំពេញ​ការ​សម្តែង​ការ​របស់​ខ្លួន​ឲ្យ​ចប់​ចុង​ចប់​ដើម​ទេ​ ដោយ​ពួក​គេ​បាន​គេចខ្លួន​ទៅ​ភ្ជាប់ពាក្យ​ និង​រៀប​ការ​ស្ងាត់ៗ​ជាមួយ​បុរស​នៅ​ទីនោះ​ ជា​ថ្នូរ​នឹង​សិទ្ធិ​ជ្រកកោន​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ ៕​

ស្ថានទូត​អា​មេ​រិ​ក​ព្រមាន​ចាត់ការ​ទៅ​លើ​តារាចម្រៀង​ស្រី​២​នាក់​ដែល​គេចខ្លួន​រស់នៅ​អា​មេ​រិ​កដោយ​ខុសច្បាប់​ស្ថានទូត​អា​មេ​រិ​ក​ព្រមាន​ចាត់ការ​ទៅ​លើ​តារាចម្រៀង​ស្រី​២​នាក់​ដែល​គេចខ្លួន​រស់នៅ​អា​មេ​រិ​កដោយ​ខុសច្បាប់​

Related