បារាំង​ និង​អា​ល្លឺ​ម៉​ង់​ បន្ត​ជួប​គ្នា​នៅ​វគ្គ​៨​ក្រុម​ ក្នុង​ World​ Cup​ 2014​ ខណៈ​នី​ហ្សេ​រី​យ៉ា​ និង​អាល់​ហ្សេ​រី​ ហាលអាវ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​

​ការ​ប្រកួត​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ World​ Cup​ 2014​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​រវាង​ក្រុម​ជម្រើសជាតិ​បារាំង​ និង​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ ក្នុង​រយៈពេល​៩០​នាទី​ ក្រុម​ជម្រើសជាតិ​បារាំង​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ក្នុង​លទ្ធផល​ (២-០)​ ។​

​ដោយឡែក​ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៩០​នាទី​ រហូត​ដល់​ថែម​ម៉ោង​ បាន​បញ្ចប់​រវាង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ និង​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ គឺ​អា​ល្លឺ​ម៉​ង់​បាន​ឈ្នះ​អាល់​ហ្សេ​រី​ក្នុង​លទ្ធផល​(២-១)​ ។​

​ដូច្នេះ​ ក្រុម​ជម្រើសជាតិ​បារាំង​ (France)​ និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ (Germany)​ ត្រូវ​បន្ត​ប្រកួត​ជាមួយ​គ្នា​នៅ​វគ្គ​៨​ក្រុម​តទៅ​ទៀត​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​ ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ (Nigeria)​ និង​ក្រុម​ជ​ម្រើ​ជាតិ​អាល់​ហ្សេ​រី​(Algeria)​ ហាលអាវ​ដឹក​ដៃ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​សោកស្តាយ​។​

​សូម​បញ្ជាក់​ជូន​ថា​ រហូត​មក​ដល់​ទទួល​បាន​ជ័យជម្នះ​ក្នុង​វគ្គ​១៦​ក្រុម​ និង​ត្រៀម​ទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ទៀត​នោះ​ ក្រុម​ជម្រើសជាតិ​បារាំង​ និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ទទួល​បាន​ទឹកប្រាក់​ចំនួន​២៤​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ក្រុម​នីមួយៗ​ហើយៗ​បើ​ក្រុម​ណាមួយ​ក្នុង​ក្រុម​ជម្រើសជាតិ​ទាំង​២​នេះ​ទទួល​បាន​ជ័យជម្នះ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ (FIFA)៕​

បារាំង​ និង​អា​ល្លឺ​ម៉​ង់​ បន្ត​ជួប​គ្នា​នៅ​វគ្គ​៨​ក្រុម​ ក្នុង​ World​ Cup​ 2014​ ខណៈ​នី​ហ្សេ​រី​យ៉ា​ និង​អាល់​ហ្សេ​រី​ ហាលអាវ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​ បារាំង​ និង​អា​ល្លឺ​ម៉​ង់​ បន្ត​ជួប​គ្នា​នៅ​វគ្គ​៨​ក្រុម​ ក្នុង​ World​ Cup​ 2014​ ខណៈ​នី​ហ្សេ​រី​យ៉ា​ និង​អាល់​ហ្សេ​រី​ ហាលអាវ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​

Related