World​ Cup​ 2014​ បារាំង​អាច​ស្តារ​មុខមាត់​វិញ​បាន​ឬទេ​ បន្ទាប់​ពី​ធ្លាប់​ចាញ់​អា​ល្លឺ​ម៉​ង់​នៅ​World​ Cup​ 1982​ ក្នុង​លទ្ធផល​ 3-1?

​ក្រុម​ជម្រើសជាតិ​បារាំង​និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ដែល​ជា​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ក្នុង​ World​ Cup​ 2014​ សម្រាប់​វគ្គ​៨​ក្រុម​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ជា​ម្ចាស់ផ្ទះ​ បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​បារាំង​បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ដោយ​ឈ្នះ​ក្រុម​ជ្រើស​ជាតិ​នី​ហ្សេ​រី​យ៉ា​ក្នុង​លទ្ធផល​(2-0)​ និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដូច​គ្នា​ ដោយ​ឈ្នះ​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ក្នុង​លទ្ធផល​(2-1)​នៅ​ម៉ោង​បន្ថែម​ ។​

​ព្រឹត្តិការណ៍​ជួប​គ្នា​ក្នុង​ World​ Cup​ 2014​ រវាង​ក្រុម​ជម្រើសជាតិ​បារាំង​និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​សម្រាប់​វគ្គ​៨​ក្រុម​នេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ស្នេហា​បាល់ទាត់​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ និង​ក៏​បាន​លើក​ជា​សំណួរ​ថា​ តើ​ក្រុម​ជម្រើសជាតិ​បារាំង​អាច​ស្តារ​ស្រោចស្រង់​កិត្តិយស​វិញ​បាន​ឬទេ​ បន្ទាប់​ពី​មាន​ប្រវត្តិសាស្ត្រ​ធ្លាប់​ចាញ់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ដោយ​លទ្ធផល​(3-1)​ក្នុង​ World​ Cup​ 1982​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រយៈពេល​៣២​ឆ្នាំ​កន្លង​ផុត​ទៅ​នោះ​ ?

​សូម​រំលឹក​ជូន​ថា​ កាលពី​៣២​ឆ្នាំ​មុន​ក្នុង​ព្រឹត្តិការណ៍​ World​ Cup​ 1982​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ ក្នុង​ការ​ជួប​គ្នា​រវាង​ក្រុម​ជម្រើសជាតិ​បារាំង​និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​(កាលណោះអាល្លឺម៉ង់ខាងលិច)នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(Semi​ Final)​ គឺ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​បារាំង​នៅ​ម៉ោង​បន្ថែម​ក្នុង​លទ្ធផល​ (3-1)​ ។​

​ចំពោះ​ព្រឹត្តិការណ៍​ World​ Cup​ 2014​ លើក​ទី​២០​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នេះ​ ចាប់តាំងពី​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​រហូត​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ គឺ​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​៤​ប្រកួត​បាន​ឈ្នះ​៣​ប្រកួត​ និង​ស្មើ​១​ប្រកួត​ ដោយ​ស៊ុត​បញ្ចូល​ទី​គេ​បាន​១០​បាល់​ និង​គេ​ស៊ុត​ចូល​វិញ​ចំនួន​២​បាល់​ ។​ រីឯ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ ក្នុង​៤​ប្រកួត​បាន​ឈ្នះ​៣​ប្រកួត​ និង​ស្មើ​១​ប្រកួត​ ដោយ​ស៊ុត​បញ្ចូល​ទី​គេ​បាន​៩​បាល់​ និង​គេ​ស៊ុត​ចូល​វិញ​ចំនួន​៣​បាល់​ ។​

​ប្រិ​យ​មិត្ត​អ្នក​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ដែល​ចូល​ចិត្ត​ទស្សនា​បាល់ទាត់​ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ World​ Cup​ 2014​ នេះ​ បាន​ធ្វើការ​ទស្សន៍​ទាយ​ទៅ​លើ​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​រវាង​បារាំង​ និង​អា​ល្លឺ​ម៉​ង់​ថា​ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​នឹង​ឈ្នះ​ក្រុម​ជម្រើសជាតិ​បារាំង​ ៕​

World​ Cup​ 2014​ បារាំង​អាច​ស្តារ​មុខមាត់​វិញ​បាន​ឬទេ​ បន្ទាប់​ពី​ធ្លាប់​ចាញ់​អា​ល្លឺ​ម៉​ង់​នៅ​World​ Cup​ 1982​ ក្នុង​លទ្ធផល​ 3-1?

Related