តើ​ប្រេ​ស៊ី​លអាច​រក្សា​ប្រវត្តិ​មិន​ដែល​ចាញ់​កូ​ឡុំ​ប៊ី​ក្នុង​ World​ Cup​ 2014​​ ដែរ​ឬទេ​?

​បន្ទាប់​ពី​ជួប​គ្នា​សម្រាប់​វគ្គ​៨​ក្រុម​ក្នុង​World​ Cup​ 2014​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​រវាង​ក្រុម​ជម្រើសជាតិ​បារាំង​និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ គឺ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ជា​ម្ចាស់ផ្ទះ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ ដែល​អ្នក​និយម​តាមដាន​បាល់ទាត់​បាន​ផ្តោតអារម្មណ៍​ថា​ ប្រេ​ស៊ី​ល​នឹង​ទទួល​រង​សម្ពាធ​មិនធម្មតា​ឡើយ​ ពី​កូ​ឡុំ​ប៊ី​ ដ្បិត​៤​ប្រកួត​របស់​កូ​ឡុំ​ប៊ី​ ចាប់តាំងពី​ប្រកួត​ជ​ម្រុះ​ក្នុង​ពូ​ល​C​ រហូត​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ មិន​ដែល​ចាញ់​និង​ស្មើ​ទាល់តែ​សោះ​ ខណៈ​ដែល​ប្រេ​ស៊ី​ល​(​ពូ​ល​A)​ ឈ្នះ​៣​ប្រកួត​ និង​ស្មើ​១​ប្រកួត​ ។​

​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ ចុង​ក្រោយ​ដោយ​ឈ្នះ​ ឈី​លី​ ក្នុង​លទ្ធផល​(៣-២)​ ដោយ​ប៉េ​ណា​ល់​ទី​ និង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដូច​គ្នា​ ដោយ​ឈ្នះ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្កា​យ​ ក្នុង​លទ្ធផល​(២-០)​ ។​

​ប្រវត្តិ​នៃ​ការ​ជួប​គ្នា​រវាង​ប្រេ​ស៊ី​ល​និង​កូ​ឡុំ​ប៊ី​ ក្នុង​World​ Cup​ រៀបចំ​ដោយ​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ មាន​ចំនួន​១០​លើក​ចាប់តាំងពី​ឆ្នាំ​១៩៦៩​ គឺ​លទ្ធផល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​៥​ប្រកួត​ និង​ស្មើគ្នា​ចំនួន​៥​ប្រកួត​ ពោល​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ មិន​ដែល​បាន​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឡើយ​ ក្នុង​ប្រវត្តិ​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍​World​ Cup​ ។​ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ ធ្លាប់​ផ្តួល​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ ក្នុង​លទ្ធផល​(៦-២)​ នៅ​World​ Cup​ ១៩៦៩​ និង​លទ្ធផល​ (៦-០)​ នៅ​World​ Cup​ ១៩៧៧​ ។​ ដូច្នេះ​តើ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លអាច​រក្សា​ប្រវត្តិ​មិន​ដែល​ចាញ់​កូ​ឡុំ​ប៊ីត​ទៅ​ទៀត​ដែរ​ឬទេ​ ក្នុង​World​ Cup​ 2014​ នេះ​ ?

​ព្រឹត្តិការណ៍​ប្រកួត​World​ Cup​ 2014​នេះ​ ចាប់តាំងពី​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​រហូត​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ គឺ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​៤​ប្រកួត​ ឈ្នះ​៣​ប្រកួត​និង​ស្មើ​១​ប្រកួត​ ដោយ​ស៊ុត​បញ្ចូល​ទី​គេ​បាន​១០​បាល់​និង​គេ​ស៊ុត​ចូល​វិញ​៤​បាល់​ ។​ រីឯ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ ក្នុង​៤​ប្រកួត​ ឈ្នះ​ទាំង​៤​ប្រកួត​ ដោយ​ស៊ុត​បញ្ចូល​ទី​គេ​បាន​១១​បាល់​និង​គេ​ស៊ុត​ចូល​វិញ​២​បាល់​ ។​

​ប្រិ​យ​មិត្ត​អ្នក​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ដែល​ចូល​ចិត្ត​វិស័យ​បាល់ទាត់​បាន​ធ្វើការ​ទស្សន៍​ទាយ​ថា​  ក្នុង​World​ Cup​ 2014​នេះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នឹង​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ ៕​

តើ​ប្រេ​ស៊ី​លអាច​រក្សា​ប្រវត្តិ​មិន​ដែល​ចាញ់​កូ​ឡុំ​ប៊ី​ក្នុង​ World​ Cup​ 2014​​ ដែរ​ឬទេ​?

Related