ប្រេ​ស៊ី​ល​និង​អា​ល្លឺ​ម៉​ង់​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ទាប់​ពី​ទម្លាក់​កូ​ឡុំ​ប៊ី​និង​មាន់គក​បារាំង​

​ការ​ប្រកួត​ចំនួន​២​គូ​ក្នុង​វគ្គ​៨​ក្រុម​សម្រាប់​ World​ Cup​ 2014​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ គឺ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​លទ្ធផល​ (1-0)​ ខណៈ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បំបាក់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ក្នុង​លទ្ធផល​(2-1)​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​គ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​ (​ត្រូវ​នឹង​ម៉ោង​០៣​ព្រឹក​នា​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ម៉ោង​នៅ​កម្ពុជា​)​ ។​

​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ ដែល​បាន​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ ឈាន​ចូល​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទាំង​២​នេះ​ទទួល​បាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​សម្រាប់​ក្រុម​នីមួយៗ​ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ ក្រោយ​ទទួល​បាន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ពេល​ឈ្នះ​ក្នុង​វគ្គ​១៦​ក្រុម​ និង​ទទួល​បាន​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ពេល​ឈ្នះ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​រួច​ហើយ​ ។​

​លទ្ធផល​ជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ជា​ម្ចាស់ផ្ទះ​ទៅ​លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​វគ្គ​៨​ក្រុម​ក្នុង​ World​ Cup​ 2014​ នេះ​ គឺ​បាន​បង្ហាញ​ថា​ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រក្សា​បាន​នូវ​ប្រវត្តិសាស្ត្រ​មិន​ដែល​ចាញ់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​១១​លើក​ ចាប់តាំងពី​ World​ Cup​ 1969​ មក​ ៕​

ប្រេ​ស៊ី​ល​និង​អា​ល្លឺ​ម៉​ង់​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ទាប់​ពី​ទម្លាក់​កូ​ឡុំ​ប៊ី​និង​មាន់គក​បារាំង​ប្រេ​ស៊ី​ល​និង​អា​ល្លឺ​ម៉​ង់​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ទាប់​ពី​ទម្លាក់​កូ​ឡុំ​ប៊ី​និង​មាន់គក​បារាំង​

Related