ហូ​ល្លង់​និង​អា​ហ្ស​ង់​ទីន​ឡើង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ប៊ែ​ល​ហ្សិ​ច​និង​កូ​ស្តា​រី​កា​ហាលអាវ​

​ការ​ប្រកួត​ចំនួន​២​គូ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​សម្រាប់​World Cup2014 កាលពី​ថ្ងៃ​ម្សិលមិញ​នេះ គឺ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ច​ក្នុង​លទ្ធផល​(១-០) ខណៈ​ក្រុម​ជម្រើសជាតិ​ហូ​ល្លង់​បំបាក់​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​ក្នុង​លទ្ធផល​(៤-៣) ដោយ​ប៉េ​ណា​ល់​ទី បន្ទាប់ពី​ម៉ោង​បន្ថែម​បានបញ្ចប់ ។ ដូច្នេះ​ក្រុម​ជម្រើសជាតិ អា​ហ្ស​ង់​ទីន និង​ក្រុម​ជម្រើសជាតិ​ហូ​ល្លង់​នឹងត្រូវ​ជួប​ប្រកួត​ជាមួយគ្នា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៤ ខាងមុខ (​ត្រូវ​នឹង​ម៉ោង​០៣​ព្រឹក នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤​ម៉ោង​នៅ​កម្ពុជា ។

​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​និង​ក្រុម​ជម្រើសជាតិ​ហូ​ល្លង់ ដែល​បាន​ឆ្លង់​ផុត​វគ្គ​៨​ក្រុម​ឈាន​ចូលទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ ទាំង​២​នេះ ទទួលបាន​ទឹកប្រាក់​ចំនួន​២០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​សម្រាប់​ក្រុម​នីមួយៗ ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) ក្រោយ​ទទួលបាន​១៥​លាន​ដុល្លារ​អាមេរិក​ពេល​ឈ្នះ​ក្នុង​វគ្គ​១៦​ក្រុម​និង​ទទួលបាន​៨​លាន​ដុល្លារ​អាមេរិក​ពេល​ឈ្នះ​វគ្គ​ជម្រុះ  ក្នុង​ពូ​ល​រួចហើយ ៕​

ហូ​ល្លង់​និង​អា​ហ្ស​ង់​ទីន​ឡើង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ប៊ែ​ល​ហ្សិ​ច​និង​កូ​ស្តា​រី​កា​ហាលអាវ​

ហូ​ល្លង់​និង​អា​ហ្ស​ង់​ទីន​ឡើង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ប៊ែ​ល​ហ្សិ​ច​និង​កូ​ស្តា​រី​កា​ហាលអាវ​

Related