ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧

​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៤​ (World​ Cup​ 2014)​ បាន​ជួប​ប្រទះ​នឹង​ប្រវត្តិសាស្ត្រ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​កន្លង​មក​ក្នុង​ World​ Cup​ ដោយ​ចាញ់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ សម្រាប់​ World​ Cup​ 2014​ លើក​ទី​២០​នេះ​ ក្នុង​លទ្ធផល​(១-៧)​ និង​ជា​ពិសេស​ទៅ​ទៀត​នោះ​ គឺ​ក្នុង​រយៈពេល​ត្រឹម​១៧​នាទី​ត្រូវ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ស៊ុត​បញ្ចូល​ទី​រហូត​ដល់​ទៅ​៥​បាល់​ជាប់ៗ​គ្នា​ ជា​ហេតុ​ធ្វើ​ឲ្យ​លោកស្រី​ Dilma​ Rousseff​ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ចេញ​មុខ​សុំ​ទោស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជា​សាធារណៈ​ ចំពោះ​ភាព​បរាជ័យ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ។​

​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​ Switter​ របស់​ខ្លួន​ លោកស្រី​ប្រធានាធិបតី​ប្រទេស​ប្រេ​ស៊ី​ល​ បាន​ថ្លែង​ថា​ "​ខ្ញុំ​ក៏​ដូច​ជា​ពលរដ្ឋ​ប្រេ​ស៊ី​ល​ដទៃ​ទៀត​ ពិតជា​កៀ​ម​ក្រំ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បរាជ័យ​របស់​ក្រុម​ជម្រើសជាតិ​ ។​ ខ្ញុំ​សុំ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​ទាំងមូល​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​តែ​ឆ្ពោះទៅ​មុខ​ មិន​ត្រូវ​ឲ្យ​សកម្មភាព​ទាំងឡាយ​ថយក្រោយ​នោះ​ឡើយ​ ។​ សូម​ប្រជាពលរដ្ឋ​ទាំងមូល​ភ្ញាក់​ឡើង​ និង​ឆ្ពោះទៅ​មុខ​"​ ។​

​ជាមួយ​គ្នា​នេះ​ ក្រុម​កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក៏​បាន​សុំ​ទោស​ដល់​ប្រិ​យ​មិត្ត​គាំទ្រ​ និង​ប្រជាពលរដ្ឋ​ទាំងមូល​ផង​ដែរ​ពី​ការ​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​កន្លង​មក​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជំនាន់​ក្រោយ​ ៕​  ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧ ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧ប្រធានាធិបតី​ប្រេ​ស៊ី​ល​សុំ​ទោស​ប្រជាពលរដ្ឋ​ក្រោយ​ក្រុម​ជម្រើសជាតិ​ជួប​ប្រវត្តិសាស្ត្រ​អាក្រក់​ចាញ់​អា​ល្លឺ​ម៉​ង់​១-៧

Related