ហូល្ល​ង់​ជាប់​លេខ​៣​ ខណៈ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​ World​ Cup​ 2014​ ជាប់​លេខ​៤

​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​ចំនួន​១០​លើក​កន្លង​មក​ បន្ទាប់​ពី​ផ្តួល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ World​ Cup​ 2014​ មិន​ឲ្យ​ងើបមុខ​រួច​ក្នុង​លទ្ធផល​(៣-០)​ ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១៥​របស់​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​នោះ​ ធ្លាប់​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​៣​លើក​(​ឆ្នាំ​១៩៧៤,១៩៧៨​ និង​ឆ្នាំ​២០១០)​ និង​ជាប់​លេខ​៤​ចំនួន​១​លើក​នៅ​ឆ្នាំ​១៩៩៨​រួច​ហើយ​ ។​

​ដោយឡែក​ ចំពោះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល​(១-៧)​នា​ពេល​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ និង​ចាញ់​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ងើបមុខ​លែង​រួច​ក្នុង​លទ្ធផល​(០-៣)​នា​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រជែង​យក​លេខ​៣​និង​លេខ​៤​ចំណោម​អ្នក​ចាញ់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​ គឺ​បាន​ជាប់​លេខ​៤​គម្រប់​លើក​ទី​២​របស់​ខ្លួន​(​ឆ្នាំ​១៩៧៤​ និង​ឆ្នាំ​២០១៤)​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣​របស់​ FIFA​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​២០​លើក​ ។​ ធ្លាប់​ឈ្នះ​ជា​ជើងឯក​ចំនួន​៥​លើក​ (​ឆ្នាំ​១៩៥៨,​ ១៩៦២,​ ១៩៧០,​ ១៩៩៤​ និង​ឆ្នាំ​២០០២)​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​២​លើក​(​ឆ្នាំ​១៩៥០​ និង​ឆ្នាំ​១៩៩៨)​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​២​លើក​ (​ឆ្នាំ​១៩៣៨​ និង​ឆ្នាំ​១៩៧៨)​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​២​លើក​ (​ឆ្នាំ​១៩៧៤​ និង​ឆ្នាំ​២០១៤)​ ៕​

ហូល្ល​ង់​ជាប់​លេខ​៣​ ខណៈ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​ World​ Cup​ 2014​ ជាប់​លេខ​៤ហូល្ល​ង់​ជាប់​លេខ​៣​ ខណៈ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​ World​ Cup​ 2014​ ជាប់​លេខ​៤

Related