ព្រឹត្តិការណ៍​ World​ Cup​ 2014​ បាន​បញ្ចប់​ ដោយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​លើក​ពានរង្វាន់​

​ទីបំផុត​ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​មក​ពី​ទ្វីបអឺរ៉ុប​បាន​លើក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤​ (World​ Cup​ 2014)​ លើក​ទី​២០​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្នុង​លទ្ធផល​(១-០)​នៅ​ម៉ោង​បន្ថែម​ ដែល​ជា​ការ​ឈ្នះ​ជើងឯក​ទទួល​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​គម្រប់​លើក​ទី​៤​របស់​ខ្លួន​ ។​

​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​របស់​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​១៥​លើក​ បាន​ឈ្នះ​ជា​ជើងឯក​ចំនួន​៤​លើក​(​ឆ្នាំ​១៩៥៤,​ ១៩៧៤,​ ១៩៩០​ និង​ឆ្នាំ​២០១៤)​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​៤​លើក​ (​ឆ្នាំ​១៩៦៦,​ ១៩៨២,​ ១៩៨៦​ និង​ឆ្នាំ​២០០២)​ ជាប់​ចំណាក់​ថ្នាក់​លេខ​៣​ចំនួន​៤​លើក​ (​ឆ្នាំ​១៩៣៤,​ ១៩៧០,​ ២០០៦​ និង​ឆ្នាំ​២០១០)​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​១​លើក​នៅ​ឆ្នាំ​១៩៧៨​ ។​

​ដោយឡែក​ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​មក​ពី​ទ្វីបអាមេរិក​(​អា​មេ​រិ​ក​ខាងត្បូង​)​ជាប់​ចំណាត់ថ្នាក់​លេខ​៥​របស់​ FIFA​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​១៥​លើក​ បាន​ឈ្នះ​ជា​ជើងឯក​ចំនួន​២​លើក​ (​ឆ្នាំ​១៩៧៨​ និង​ឆ្នាំ​១៩៨៦)​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​៣​លើក​ឲ​(​ឆ្នាំ​១៩៣០,​ ១៩៩០​ និង​ឆ្នាំ​២០១៤)​ ។​

​ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ជើងឯក​ World​ Cup​ 2014​ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ត្រូវ​ទទួល​បាន​ទឹកប្រាក់​សរុប​ចំនួន​៧៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ពានមាស​១​ និង​មេដាយមាស​ចំនួន​១​ សម្រាប់​កីឡាករ​ម្នាក់ៗ​ ខណៈ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ជា​ជើងឯក​រង​(​លេខ​២)​ទទួល​បាន​ទឹកប្រាក់​សរុប​ចំនួន​៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ FIFA​ ៕​

ព្រឹត្តិការណ៍​ World​ Cup​ 2014​ បាន​បញ្ចប់​ ដោយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​លើក​ពានរង្វាន់​ព្រឹត្តិការណ៍​ World​ Cup​ 2014​ បាន​បញ្ចប់​ ដោយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​លើក​ពានរង្វាន់​ ព្រឹត្តិការណ៍​ World​ Cup​ 2014​ បាន​បញ្ចប់​ ដោយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​លើក​ពានរង្វាន់​

Related