កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ឈ្នះ​បាន​មេដាយមាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ លើក​ទី​១៧​នៅ​កូរ៉េ​ខាងត្បូង​

​នា​រសៀល​ថ្ងៃ​សុក្រ​ ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៤​នេះ​ កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ បាន​សាង​កំណត់​ត្រា​ថ្មី​មួយ​ប្រកបដោយ​មោទកភាព​ដ៏​ធំធេង​ដល់​កម្ពុជា​ តាម​រយៈ​ការ​ទទួល​បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ លើក​ទី​១៧​ នៅ​ទីក្រុង​ Incheon​ ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ជា​មេដាយមាស​ដំបូង​បំផុត​បើ​គិត​ចាប់តាំងពី​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​មួយ​នេះ​ នា​អំឡុង​ឆ្នាំ​១៩៥៤​មក​ និង​ក៏​ជា​ការ​ចាប់ផ្តើម​ទទួល​បាន​មេដាយ​ឡើង​វិញ​ផង​ដែរ​សម្រាប់​កម្ពុជា​ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៤៤​ឆ្នាំ​កន្លង​មក​ ។​

​លទ្ធផល​នៃ​ការ​ទទួល​បាន​មេដាយមាស​កម្រិត​អន្តរជាតិ​របស់​កីឡាការិនី​តេ​ក្វា​ន់​ដូ​ ស៊ន​ សៀវ​ម៉ី​ អាយុ​១៩​ឆ្នាំ​រូប​នេះ​ លើ​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​ បន្ទាប់​ពី​បាន​យក​ឈ្មះ​កីឡាការិនី​អ៊ី​រ៉​ង់​ Rouhani​ Fatemeh​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ក្នុង​លទ្ធផល​៧​ទល់​នឹង​៤​ ។​ មុន​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ វីរ​កីឡាការិនី​រូប​នេះ​បាន​ផ្តួល​កីឡាការិនី​អ៊ូ​បេ​គី​ស្ថាន​ Abdullaeva​ Umida​ ក្នុង​លទ្ធផល​៩​ទល់​នឹង​៧​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ និង​ផ្តួល​កីឡាការិនី​ហ្វី​លី​ពី​ន​ Alora​ Kirstie​ Elaine​ ក្នុង​លទ្ធផល​៦​ទល់​នឹង​៥​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ។​

​ព្រឹត្តិការណ៍​ឈ្នះ​មេដាយមាស​នាំ​មក​ជូន​ប្រទេស​ជាតិ​ ដោយ​កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​ទាំង​ក្នុង​ ទាំង​ក្រៅប្រទេស​មានការ​រំជួលចិត្ត​ត្រេកអរ​ឥត​ឧបមា​ចំពោះ​ជ័យជម្នះ​ប្រកបដោយ​មោទកភាព​សម្រាប់​ជាតិ​ និង​កីឡាការិនី​វ័យក្មេង​ ស៊ន​ សៀវ​ម៉ី​ ។​

​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៥៣២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ស្តី​ពី​គោលការណ៍​នៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​ចំពោះ​ជ័យ​លា​ភី​ និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ក្នុង​ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ គឺ​ វីរ​កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល​ចំនួន​៨០​លាន​រៀល​ ៕​

កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ឈ្នះ​បាន​មេដាយមាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ លើក​ទី​១៧​នៅ​កូរ៉េ​ខាងត្បូង​កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ឈ្នះ​បាន​មេដាយមាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ លើក​ទី​១៧​នៅ​កូរ៉េ​ខាងត្បូង​ កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ឈ្នះ​បាន​មេដាយមាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ លើក​ទី​១៧​នៅ​កូរ៉េ​ខាងត្បូង​ កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា​ ស៊ន​ សៀវ​ម៉ី​ ឈ្នះ​បាន​មេដាយមាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Asian​ Games​ លើក​ទី​១៧​នៅ​កូរ៉េ​ខាងត្បូង​

Related