ថ្ងៃស្អែក​គណបក្សប្រឆាំង​ហ្វឹកហាត់​ធ្វើបាតុកម្ម​សាកល្បង​លើក​ទី​១ នៅ​ទីលាន​ប្រជាធិបតេយ្យ​

​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ ស្អែក​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹកនាំ​អ្នកគាំទ្រ​ហ្វឹកហាត់​ធ្វើ​មហា​បាតុកម្ម​សាកល្បង​លើក​ទី​១​របស់ខ្លួន ដើម្បី​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» បើក​កញ្ចប់​សុវត្ថិភាព «​ក​» ចំនួន​៨​ការិយាល័យ នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល​តាម​បណ្តឹង​របស់​គណបក្ស​។​ ​

តាម​ការជូនដំណឹងរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការហ្វឹកហាត់​ធ្វើ​មហា​បាតុកម្ម​សាកល្បង​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​១៦ និង​បញ្ចប់​នៅ​ម៉ោង​១៨ ល្ងាច​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ ​

សូម​រំលឹក​ជូន​ថា មុននឹង​សម្រេច​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ហ្វឹកហាត់​ធ្វើ​មហា​បាតុកម្ម​សាកល្បង​ចំនួន​២​លើក គឺ​លើក​ទី​១ ធ្វើ​នៅ​ថ្ងៃទី​០១ ខែកញ្ញា និង​លើក​ទី​២​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ​៕​

ថ្ងៃស្អែក​គណបក្សប្រឆាំង​ហ្វឹកហាត់​ធ្វើបាតុកម្ម​សាកល្បង​លើក​ទី​១ នៅ​ទីលាន​ប្រជាធិបតេយ្យ​

Related