ធ្លាយ​រឿងអាស្រូវ​រោងចក្រ​ផលិត​គុយទាវ​មួយ​នៅ​ប្រទេស​ចិន​ដែល​គ្មាន​អនាម័យ​

​រោងចក្រ​ផលិត​គុយទាវ​មួយ​នៅ​ប្រទេស​ចិន​ ឋិត​ក្នុង​ក្រុង​ Doungguan​ ខេត្ត​ Guangdong​ មានឈ្មោះ​ថា​ "Tongcheng​ Rice​ Noodle​ Factory"​ បាន​លេច​ធ្លាយ​រឿងអាស្រូវ​ចេញ​មក​ក្រៅ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អតិថិជន​ក្នុងស្រុក​ និង​ក៏​បាន​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ផង​ដែរ​ចំ​បោះ​គេហទំព័រ​ដ៏​ល្បី​របស់​អង់គ្លេស​ឈ្មោះ​ Mail​ Online​ បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ទាក់ទង​នឹង​ផលិតផល​របស់​រោងចក្រ​នេះ​គ្មាន​អនាម័យ​ទាល់តែ​សោះ​ ។​  

​រូបថត​ជា​ព័ស្តុតាង​បង្ហាញ​អំពី​សកម្មភាព​នៃ​ការ​ផលិត​គុយ​ទា​វ​របស់​រោងចក្រ​ "Tongcheng​ Rice​ Noodle​ Factory"​ នោះ​ គឺ​ក្រុម​កម្មករ​បាន​ដើរ​ជាន់​លើ​គុយទាវ​ ដោយ​ជើង​ទទេ​យ៉ាង​ស្និទ្ធ​ និង​ដោយ​ផ្ទាល់​ គ្មាន​ពាក់​ស្បែកជើង​អនាម័យ​ គ្មាន​ពាក់​ស្រោមដៃ​ គ្មាន​ពាក់​ម៉ាស​…​និង​សរសៃ​គុយទាវ​ត្រូវ​បាន​កម្មករ​ធ្វើការ​ចាក់​ធារ​នៅ​លើ​កម្រាល​ឥដ្ឋ​ផ្ទាល់​ដែល​មិន​ស្អាត​ ។​

​ក្រោយ​ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​ខាង​អនាម័យ​រួច​មក​ គឺ​រោងចក្រ​ផលិត​គុយទាវ​ឈ្មោះ​ "Tongcheng​ Rice​ Noodle​ Factory"​ នេះ​ត្រូវ​បាន​អាជ្ញាធរ​ចិន​បង្គាប់​ឲ្យ​បិទទ្វារ​ដំណើរការ​បណ្តោះអាសន្ន​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​ចូល​ចិត្ត​បរិភោគ​គុយទាវ​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ មាន​អារម្មណ៍​យល់​ឃើញ​យ៉ាងណា​ដែរ​ ខណៈ​បានឃើញ​រូបភាព​នៃ​ការ​ផលិត​គុយទាវ​របស់​រោងចក្រ​ឈ្មោះ​ "Tongcheng​ Rice​ Noodle​ Factory"​ គ្មាន​អនាម័យ​បែប​នេះ​ ?​ ៕​

 ធ្លាយ​រឿងអាស្រូវ​រោងចក្រ​ផលិត​គុយទាវ​មួយ​នៅ​ប្រទេស​ចិន​ដែល​គ្មាន​អនាម័យ​ ធ្លាយ​រឿងអាស្រូវ​រោងចក្រ​ផលិត​គុយទាវ​មួយ​នៅ​ប្រទេស​ចិន​ដែល​គ្មាន​អនាម័យ​ធ្លាយ​រឿងអាស្រូវ​រោងចក្រ​ផលិត​គុយទាវ​មួយ​នៅ​ប្រទេស​ចិន​ដែល​គ្មាន​អនាម័យ​ ធ្លាយ​រឿងអាស្រូវ​រោងចក្រ​ផលិត​គុយទាវ​មួយ​នៅ​ប្រទេស​ចិន​ដែល​គ្មាន​អនាម័យ​

Related