ផ្ទុះ​ធុង​ហ្គាស របួសធ្ងន់​៣​នាក់ ‎ ស្រុក​ពញាឮ

កណ្តាល:
មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​(​ស្រី​១​នាក់ )​កាលពី​វេលា​ម៉ោង៧​យប់ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ភូមិ​ស្លែង​ដីដុះ ឃុំព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ក្នុង​គ្រោះថ្នាក់​នោះ​ជនរងគ្រោះ ទី​១-​ឈ្មោះ​អាន ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ត្រូវជា​ម្ចាស់​ស្ថានីយ៍​។ ២-​ឈ្មោះ​អាន លី​ហាវ ភេទប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​កូន​។​៣-​មិនទាន់​ស្គា​ល់អ​ត្ស​ញ្ញាណ ភេទ​ស្រី​(​ជា​អ្នកបំរើ​)​។​

​មុនពេល​កើតហេតុ ម្ចាស់​ស្ថានីយ៍​លក់​ហ្គាស បាន​ជួល​ជាង​មក​ជួសជុល​ឲ្យ ប្រព័ន្ធហ្គាស​ដើរ​ស្រួល​ស្របពេលនោះ​ហ្គាស​ក៏​ផ្ទុះ​បណ្តាល​ឲ្យ​រងរបួស​ម្ចាស់ផ្ទះ​និងកូនប្រុស​ម្នាក់​និង​អ្នកបំរើ​ស្រី​ម្នាក់ទៀត​។​

​បច្ចុប្បន្ន អ្នករងគ្រោះ​ទាំង​៣​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។​ករណីនេះ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​និង រងគ្រោះ​​ដល់​អ្នកជិតខាង​ទេ ៕​R

ផ្ទុះ​ធុង​ហ្គាស របួសធ្ងន់​៣​នាក់ ‎ ស្រុក​ពញាឮ

ផ្ទុះ​ធុង​ហ្គាស របួសធ្ងន់​៣​នាក់ ‎ ស្រុក​ពញាឮ

ផ្ទុះ​ធុង​ហ្គាស របួសធ្ងន់​៣​នាក់ ‎ ស្រុក​ពញាឮ

ផ្ទុះ​ធុង​ហ្គាស របួសធ្ងន់​៣​នាក់ ‎ ស្រុក​ពញាឮ