CMAC ចុះទៅ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ចេញពី​ត្រង់ចំណុច​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ​

កណ្តាល:
នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ សហការ​ជាមួយ​មន្ត្រីជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា ហៅ​កាត់​CMAC ចុះទៅ​ប្រមូល​គ្រាប់យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ចេញពី​ត្រង់ចំណុច​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យស្ថិតក្នុង​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឭ ដើម្បី​កុំ​ឲ្យ​គ្រាប់​ទាំងនេះ​ផ្ទុះ​បង្កផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចូលទៅ​តំបន់​នោះ​។​

​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា ហៅ​កាត់​CMAC គ្រាប់​យុទ្ធ​ភ័​ណ្ឌមិនទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ដែល​ត្រូវបាន​ប្រមូល​​ចេញពី​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ​នៅ​ព្រឹកនេះ​រួមមាន​៖ គ្រាប់​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់ ,​គ្រាប់​ប្រភេទ​៦០​មី​លី​ម៉ែត្រចំនួន​១​គ្រាប់ និង​គ្រាប់​ប្រភេទ​M២៣​ចំនួន​១​គ្រាប់​ផងដែរ ។ គ្រាប់​ទាំងនេះ​វានៅមាន​គុណភាព​នៅឡើយ ប្រសិនបើ​មាន​អ្វី​ធ្ងន់​ធ្លាក់​លើ​វា​ឬក៏​យក​វត្ថុ​រឹង​​វាយទៅលើ​វា​វា​នឹង​ផ្ទុះឡើង បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន ។​

​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ ក៏​រាយការណ៍​មកសមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ទើប​សមត្ថកិច្ច​​រាយការណ៍​បន្តទៅ​កាន់​មន្ត្រី​ជំនាញCMAC ដើម្បី​ចុះមក​ប្រមូល​យកទៅ​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព ៕R​