បុរស​ម្នាក់​បើករថយន្ត ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​

កណ្តាល:
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បង្គោល​ភ្លើង (​ធ្វើអោយ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​)កើតឡើង​នាយ​ប់​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៦  ត្រង់ចំណុច​មុខ​មន្ទីរ គណបក្សប្រជាជន​ខេត្តកណ្តាល លើផ្លូវ​លេខ​១០២ ស្ថិតក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ​។​

បុរស​ម្នាក់​បើករថយន្ត ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​នេ​ត សុ​ខះ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

បុរស​ម្នាក់​បើករថយន្ត ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​

​មុនពេល​កើតហេតុ សាក្សី​បានឃើញ​រថយន្ត​ម៉ាក​Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ 2N8711​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​​ក្នុង​ល្បឿន​លឿន​លុះ​មកដល់ចំណុច​ខាងលើ បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង នៅ​ខាងឆ្វេង​ផ្លូវ​រួច​រថយន្ត​បានបន្ត​រហូតដល់​មុខ​សាលាក្រុង​តាខ្មៅ​ទើប​ឈប់ ហើយ​ត្រូវបាន​សមត្ថកិច្ច ឃាត់រថយន្ត​នឹង​អ្នកបើកបរ​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើតាមនីតិវិធី​។​

បុរស​ម្នាក់​បើករថយន្ត ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​

​ករណីនេះ​មិន​បណ្តាលអោយ​អ្នកណា​រងរបួស​ឡើយ​។​បញ្ជាក់​:​ករណី​គ្រោះថ្នាក់​ខាងបណ្តាលមកពី​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើកបរ​ត្រូវបាន​ឃាត់បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕R​