មន្ត្រី​នគ​បាល​ចរាចរណ៍ រាជធានី​ភ្នំពេញ​ម្នាក់ បើក​ម៉ូតូ​បុក​តូប​លក់​ឥ​វ៉ាន់​នៅ​ចិញ្ចើម​ផ្លូវស្លាប់​

កណ្តាល:
មន្ត្រី​នគ​បាល​ចរាចរណ៍ រាជធានី​ភ្នំពេញ​ម្នាក់​បាន​ស្លាប់ ខ​ណះ​បើក​ម៉ូតូ​ក្នុង​ល្បឿនលឿន ងោក​មួយភាំង​ម៉ូតូ​រេ​ចង្កូត​ទៅបុក​តូប​​លក់​ឥ​វ៉ាន់ នៅ​ចិញ្ចើមផ្លូវពេញទំហឹង កាលពី​វេលា​ម៉ោង​ជិត​១២ រំលង​អា​ធ្រា​តុ ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ២០១៦​នៅ​ចំណុច​:​លើផ្លូវ​លេខ​១១០​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។​

មន្ត្រី​នគ​បាល​ចរាចរណ៍ រាជធានី​ភ្នំពេញ​ម្នាក់ បើក​ម៉ូតូ​បុក​តូប​លក់​ឥ​វ៉ាន់​នៅ​ចិញ្ចើម​ផ្លូវស្លាប់​

​ជនរងគ្រោះ​ឈ្មោះ ប៉ុក​- វីរៈ​(​ហៅ​សុង​) ភេទ​ប្រុស​អាយុ ៥៥​ឆ្នាំ  ជា​មន្ត្រី​នគ​បាលចរាចរណ៍​រាជធានី​ភ្នំពេញ ។ បើក​ម៉ូតូ​ម៉ាក និ​ច ពណ៌​ត្រួយ​ចេក គ្មាន​ពាក់​ស្លាកលេខ បើក​មាន​ទិសដៅ​ពី​ច្បារអំពៅ​មក​ឃុំ​កំពង់ស្វាយ​។​

មន្ត្រី​នគ​បាល​ចរាចរណ៍ រាជធានី​ភ្នំពេញ​ម្នាក់ បើក​ម៉ូតូ​បុក​តូប​លក់​ឥ​វ៉ាន់​នៅ​ចិញ្ចើម​ផ្លូវស្លាប់​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ូ​គី និ​ច ពណ៌​ត្រួយ​ចេក គ្មានពាក់​ស្លាក​លេខ ម្នាក់ឯង​ពី​ច្បារអំពៅ​មក​​ផ្ទះ​នៅ​ឃុំ​កំពង់ស្វាយ ក្នុង​ល្បឿន​លឿន ខណះ​ពេលមកដល់​ចំណុចកើតហេតុ អត់ងងុយ​ងោក​មួយភាំង ម៉ូតូ​កំពុងមាន​ល្បឿនលឿន ក៏​រេ​ចង្កូត​ទៅ​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ បុក​និង​រោង​-​គ្រែ លក់ដូរ​នៅ​ចិញ្ចើមផ្លូវ​បណ្ដាល​អោយស្លាប់ ភ្លាម​តែម្ដង​នៅ​និង​កន្លែងកើតហេតុ​។​

មន្ត្រី​នគ​បាល​ចរាចរណ៍ រាជធានី​ភ្នំពេញ​ម្នាក់ បើក​ម៉ូតូ​បុក​តូប​លក់​ឥ​វ៉ាន់​នៅ​ចិញ្ចើម​ផ្លូវស្លាប់​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​បាន​ទាក់ទង​ទៅក្រុមគ្រួសារ មក​ទទួលយក​សព ទៅធ្វើ​បុណ្យ តាម​ប្រពៃ​ណី​៕R​