នគរបាល ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន បុរស​ម្នាក់ ពីបទ​ហិង្សា​

កណ្តាល:
កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន បុរស​ម្នាក់ ពីបទហិង្សាដោយ​ចេតនា​។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៩យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ជ​យ័​ធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ​ហៃ ថេ​ង ភេទ​ស្រី​អាយុ ៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំកើតហេតុ របួសស្នាម​ហើម​ពកថ្ងាស់​១​កន្លែង​។​​ជនល្មើស​ឈ្មោះ​ហៃ អូន ភេទ​ប្រុសអាយុ​៣៥​ឆ្នាំ​មុខរបរ​កសិករ នៅ​ភូមិ ឃុំ​កើតហេតុ  ។​

​មុនពេល​កើតហេតុ ឈ្មោះ ហៃ អូន ជា​ប្អូន​ជនរងគ្រោះ បាន​សួរ​បងស្រី​ខ្លួន​រឿង អាលាភ វា​ទៅ​បះ​ឈូក​ខ្លួន ពេល​ហៅ​សួរនាំ​នោះ ជនរងគ្រោះ​មិន​ព្រម​បើកទ្វារ​ឲ្យក៏មាន​ទំនាស់​ពាក្យសំដី​គ្នា ដោយ​ជនល្មើស​យក​អង្កត់អុស​វាយ​ទ្វារផ្ទះ​ជនរងគ្រោះបណ្តាល​ឲ្យ​បែក​ក្តា​បន្តិច បន្ទាប់មក​ជនរងគ្រោះ​បាន​រាយការណ៍​មក​ប្រាប់នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍ ។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​ទៅដល់ ហើយ​ជនរងគ្រោះ ក៏​បើកទ្វារពេលនោះ​អ្នក​ទាំងពីរ ជជែក​គ្នា​មួយ​ពី​ស្រាប់តែ​ជនរងគ្រោះ​ទះកំផ្លៀងជនល្មើស​១​ដៃ ភ្លាមនោះ​ជនល្មើស​វ៉ៃ​ជនរងគ្រោះ​១​ដៃ បណ្តាល​ពកថ្ងាស់ពេលនោះ​កំលាំង​ប៉ុស្តិ៍​ក៏​បំបែក​ឲ្យ​ទៅផ្ទះ​រៀងខ្លួន ។

​លុះ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ជនរងគ្រោះបានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ជ័យ​ធំ ឲ្យ​អនុវត្ត​តាមច្បាប់ ។ក្រោយមក​កម្លាំង​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​និង ឃាត់ខ្លួន​ជនល្មើស បញ្ជូនមក​អធិការ​ដ្នា​ននគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី ៕R​

នគរបាល ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន បុរស​ម្នាក់ ពីបទ​ហិង្សា​

នគរបាល ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន បុរស​ម្នាក់ ពីបទ​ហិង្សា​