ផ្អើល​ប្រជាពលរដ្ឋ ប្រមាណ​១៥​នាក់ នៅ​ស្រុក​រលាប្អៀរ ពុល​នំ​បញ្ចុក​

កំពង់ឆ្នាំង:
​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ យ៉ាងហោចណាស់​មាន​មនុស្ស ក្មេង ចាស់ប្រុស​ស្រី​ប្រមាណ​១៥​នាក់ បាន​ពុល​នំ​បញ្ចុក​ស្ថិតនៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូតស្រុក​រលាប្អៀរ ។​

​នៅ​មុនពេល​កើតហេតុ ស្ត្រី​ឈ្មោះ​ផាក់ សុជា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានទិញ​នំ​បញ្ចុក​ចំនួន​៥​គីឡូក្រាម ពី​ផ្សារ​កំពង់ប្រាសាទ​មក​ផ្ទះ ហើយ​បាន​ចាត់ចែងស្ល​ទឹក​នំ និង​ល្បោយ​នំ ដោយ​ខ្លួនឯង ។​

 បន្ទាប់ពី​ធ្វើ​រួចរាល់ នៅវេលា​ម៉ោង​៤​រសៀល ក៏​នាំគ្នា​ហូប​ទាំង​គ្រួសារ និង​មាន​ចែកអ្នកជិតខាង​ខ្លះ​ដែរ ។ ស្រាប់តែ​មកដល់​ម៉ោងជាង​៦​លា្ង​ច​ថ្ងៃ​ដដែល ម្នាក់ៗ​មានអាកា​រៈ​ក្អួតចង្អោរ ថប់ដង្ហើម និង​រាករូស​ទៀតផង ទើប​ដឹងថា ពុល​នំ​បញ្ចុកហើយក៏​នាំគ្នា ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​នៅពេលនេះ​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ បណ្តាលមកពី​អ្វី​មិន​ច្បាស់​នោះទេគ្រាន់តែដឹងថា ពុល​មកពី​នំ​បញ្ចុក​តែប៉ុណ្ណោះ ក្នុងនោះ មាន​ក្មេង​ចាស់ សរុប១៥​នាក់ ក្នុងនោះ​ក្មេង​៥​នាក់ ។

​ជនរងគ្រោះ បានមក​សម្រាក​នៅ​មន្ទីរពេទ្យ តែ​១២​នាក់​ទេ គិត​ទាំង​យុវជន​ម្នាក់ចូលមកក្រោយ​គេ នៅ​ម៉ោង​១០​យប់​ថ្ងៃទី​២៩ មេសា ប៉ុន្តែ​ទាំងអស់គ្នា បានធូរស្រាល​ហើយ គ្មាន​គ្រោះថ្នាក់​ដល់​ជិវិត​នោះទេ ហើយ​ត្រូវ​គ្រូពេទ្យ​ឲ្យ​ពួកគាត់វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​នៅ​ព្រឹក​ថ្ងៃ ទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ ៕R​