បែកធ្លាយ​គម្រោង iPhone 7 Pro?

    ​គំនូស​ព្រាង​មួយ​របស់​ទូរស័ព្ទ iPhone 7 Pro ត្រូវបាន​ផុស​ដោយ​ទស្សនាវដ្ដី​ជប៉ុន​មួយ​ហៅថា Mac Fan នេះ​បើ​យោងតាម​វេ​ប​សាយ MacOtakara និង 9to5mac​។​

​    ​គំនូស​ព្រាង​នោះ​បង្ហាញ​ពី iPhone មួយ​ដែល​មើលទៅ​ស្រដៀង​ទៅនឹង iPhone 6s Plus ដែរ ប៉ុន្ដែ​មាន​កាមេរ៉ា​ខាងមុខ​ពីរ​និង​មិនមាន​កន្លែង​ដោត​កាស​នោះទេ​។​

​    ​ក្នុង​របាយការណ៍​ថា​នឹងមាន​កាមេរ៉ា​ពីរ​នៅខាងមុខ​នៅលើ​ម៉ូ​ដែល iPhone 7 Pro ប៉ុន្ដែ​ការពិត​គឺ​គ្មាន​នរណា​ដឹង​ឡើយ គ្រាន់តែ​រង់ចាំ​មើល​ទាំងអស់គ្នា​ថា​តើ​នឹងមាន​ដូច​ក្នុង​គំនូស​ព្រាង​នោះដែរ​ឬក៏​អត់​។ ហើយ​ក្នុង​រូប​ក៏បាន​បង្ហាញថា iPhone ជំនាន់​ក្រោយនេះ​នឹង​មិនមាន​កន្លែង​ដោត​កាស​នោះទេ​៕

បែកធ្លាយ​គម្រោង iPhone 7 Pro?