អាជ្ញាធរ​រារាំង​ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​មិន​ឲ្យ​ដាក់​​​បដា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

អាជ្ញាធរ​រារាំង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​ខណ្ឌ​ទួលគោក មិន​ឲ្យ​ដាក់​បដា​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា នេះ។

បដា​របស់​ប្រជាពលរដ្ឋ គឺ​ចង់​អរគុណ​នាយករដ្ឋមន្ត្រី​ដែល​បាន​សម្រេច​លុប​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ចង់​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់។ ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​អាច​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ក្រោយ​ការ​បោះឆ្នោត។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។