ប្រជាពលរដ្ឋ​សង្កាត់​កោះ​ពង​សត្វ​ សម្ដែង​ការ​ត្រេកអរ និង​អំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត​​

ប្រជាពលរដ្ឋ​សង្កាត់​កោះ​ពង​សត្វ​ សម្ដែង​ការ​ត្រេកអរ និង​អំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត​​

បន្ទាយមានជ័យ ៖ ជា​បន្តបន្ទាប់ ​នៃ​ការ​នាំ​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មួយ​ចំនួន ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ ប្រជាពលរដ្ឋ​សង្កាត់​កោះ​ពង​សត្វ​ ដែល​ជួប​បញ្ហា​ខ្វះ​ទឹក ​និង​ទទួល​បាន​ទឹក​ប្រើប្រាស់​ បាន​សម្ដែង​ការ​ត្រេកអរ និង​អំណរគុណ​យ៉ាង​ក្រៃលែង ចំពោះ​អាជ្ញាធរ​ខេត្ត​ដែល​បាន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់។​

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ក្នុង​ឱកាស​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​តាម​អនុសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ការចាត់តាំង​របស់​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រដូវប្រាំង​នេះ ខេត្ត​បន្ទាយមានជ័យ​មាន​ស្រុក​/ក្រុង​ចំនួន​៦ ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ រួម​មាន ស្រុក​អូរជ្រៅ ស្រុក​មង្គល​បូរី ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ក្រុង​ប៉ោយប៉ែត និង​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​សិរីសោភ័ណ។

លោក​បន្ត​ថា ស្របគ្នា​នេះ ខេត្ត​បន្ទាយមានជ័យ ក៏​ទទួល​បាន​រថយន្ត​ជំនួយ​ពី​ក្រសួង​ការពារ​ជាតិ​ចំនួន​២០​គ្រឿង ដើម្បី​បំពាក់​ស៊ីទែន​ទឹក និង​ដឹក​ទឹក​ចែក​ជូន​ពលរដ្ឋ តាម​បណ្ដា​ស្រុក/​ក្រុង​ទាំង​៦ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នេះ ហើយ​ក្នុង​នោះ​ក្រុង​សិរីសោភ័ណ​ក៏​ទទួល​បាន​រថយន្ត​២​គ្រឿង​ សម្រាប់​ដឹក​ទឹក​ជូន​ពលរដ្ឋ​ផង​ដែរ។

ឯកឧត្ដម លី សារី បន្ត​ទៀត​ថា ការ​នាំ​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ពង់​សត្វ​ និង​សង្កាត់​ផ្សេង ​របស់​ក្រុង​សិរីសោភ័ណ​នេះ នឹង​បន្ត​ធ្វើ​រហូត​ទាល់​តែ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ប្រជាពលរដ្ឋ​អាច​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទើប​បញ្ឈប់៕