ក្នុង​រាត្រី​ថ្ងៃ​ទី​២៩​មេសា មន្ទីរ​សាធារណការ​រាជធានី បាន​លាប​គំនូស​ចរាចរណ៍​ថ្មើរជើង​នៅ​ចំណុច​ភ្លើង​ស្តុ​ប​សន្ធរម៉ុក​

ក្នុង​រាត្រី​ថ្ងៃ​ទី​២៩​មេសា មន្ទីរ​សាធារណការ​រាជធានី បាន​លាប​គំនូស​ចរាចរណ៍​ថ្មើរជើង​នៅ​ចំណុច​ភ្លើង​ស្តុ​ប​សន្ធរម៉ុក​

ភ្នំពេញ ៖ អនុវត្ត​តាម​ស្មារតី​ នៃ​អង្គប្រជុំ​រវាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​កន្លង​មក​នេះ គឺ​អង្គប្រជុំ​នោះ​បាន​សម្រេច​ឲ្យ​មាន​ការ​គូស​លាប​គំនូស​ផ្លូវ​សំខាន់ៗ​ចំនួន​៥ ក្នុង​នោះ រួម​មាន​ផ្លូវ​នរោត្តម ម៉ៅសេទុង កម្ពុជា​ក្រោម ព្រះសីហនុ សហព័ន្ធ​រុស្សី​ ដែល​ការងារ​នេះ​ត្រូវ​អនុវត្ត​យប់ ដើម្បី​កុំ​ឲ្យ​រំខាន​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ថ្ងៃ។

ជាក់ស្ដែង នៅ​វេលា​យប់​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ​ បាន​ធ្វើការ​លាប​គំនូស​ចរាចរណ៍​ថ្មើរជើង​នៅ​ចំណុច​ភ្លើង​ស្តុ​ប​សន្ធរ​ម៉ុក ក្នុង​អាណាចក្រ​ខណ្ឌ​ទួលគោក ដោយ​ប្រើ​ថ្នាំ​ទែ​ម៉ូ​ប្លាស្ទិក​ផលិត​នៅ​ប្រទេស​អង់គ្លេស។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ​រាជធានី បាន​លាប​គំនូស​ចរាចរណ៍​ថ្មើរជើង​ចំណុច​ភ្លើង​ស្តុ​ប​សន្ធរ​ម៉ុក ដោយ​ប្រើ​ថ្នាំ​ទែ​ម៉ូ​ប្លាស្ទិក​ផលិត​នៅ​ប្រទេស​អង់គ្លេស។​

សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​លាប​គំនូស​ផ្លូវ​ជា​ច្រើន​ខ្សែ ដោយ​ប្រើ​ថ្នាំ​លាប​ផលិត​នៅ​ប្រទេស​អង់គ្លេស កូរ៉េ ថៃ ម៉ាឡេស៊ី ចិន និង​នៅ​ពេល​ខាងមុខ​ នឹង​ប្រើ​ថ្នាំលាប​ផលិត​នៅ​ប្រទេស​ជប៉ុន ដើម្បី​ជ្រើសរើស​រក​ថ្នាំលាប​ប្រទេស​ណា​ដែល​មានគុណ​ភាព​ល្អ ជាប់​បាន​យូរ​៕