ដឹង​ថា ថ្នាំ​លាប​គំនូស​ចរាចរ​​ នាំចូល​​​ពី​ប្រទេស​ណា​ទេ?

ថ្នាំលាប​គំនូស​ចរាចរ​​ សព្វថ្ងៃ​នេះ សាលា​រាជធានី​ភ្នំពេញ​ កំពុង​​លាប​គំនូស​ជាច្រើន​ខ្សែ​ឡើង​វិញ តើ​មិត្ត​អ្នក​អាន​ដឹង​ថា ថ្នាំ​លាប​គំនូស​ចរាចរណ៍​នេះ​ នាំ​ចូល​មក​ពី​ប្រទេស​ណា​ខ្លះ​ទេ?

 

បើតាម​ Page របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ថ្នាំ​លាប​គំនូស​ចរាចរ​​ជាច្រើន​ខ្សែ​កន្លង​មក​នេះ គឺ​ប្រើ​ថ្នាំ​លាប​ផលិត​នៅ​ ប្រទេស​​អង់គ្លេស​ កូរ៉េ ថៃ ម៉ាឡេស៊ី​ និង ចិន។

 

ប៉ុន្ដែ នៅ​ពេល​ខាង​មុខ សាលា​រាជធានី​ភ្នំពេញ គ្រោង​​នឹង​ប្រើ​ថ្នាំ​លាប​ផលិត​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ជ្រើសរើស​​​រក​ថ្នាំ​លាប​ប្រទេស​ណា​​ ដែល​មានគុណ​ភាពល្អ ជាប់​បានយូរ៕

 
ដឹង​ថា ថ្នាំ​លាប​គំនូស​ចរាចរ​​ នាំចូល​​​ពី​ប្រទេស​ណា​ទេ?

 

ដឹង​ថា ថ្នាំ​លាប​គំនូស​ចរាចរ​​ នាំចូល​​​ពី​ប្រទេស​ណា​ទេ?

ថ្នាំលាប​គំនូស​ចរាចរ​ថ្មើជើង​នេះ គឺ​ប្រើ​ប្រភេទ​ថ្នាំ​ទែម៉ូប្លាស្ទិក​ផលតិ​នៅ​ប្រទេស​អង់គ្លេស ដែល​បាន​លាប​គំនូស​នៅ​ វេលា​​យប់​ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ ២០១៦ នៅ​ចំណុច​ភ្លើង​ស្ដុប​សន្ធរម៉ុក។ (ប្រភព​រូប៖ Page សាលារាជធានី​ភ្នំពេញ)