៣ចំណុច ក្នុងការធ្វើឲ្យអ្នក អាចសម្រាល តាមធម្មជាតិ

 ៣ចំណុច ក្នុងការធ្វើឲ្យអ្នក អាចសម្រាល តាមធម្មជាតិ

កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីអត្ថប្រយោជន៍មួយចំនួនដែលអ្នកម្តាយ និងទារកអាចទទួលបានពីការសម្រាលកូនតាមបែបធម្មជាតិរួចមកហើយ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបក្នុងការជួយអ្នកឲ្យសម្រាលតាមបែបធម្មជាតិនេះវិញម្តង។ តើមានវិធីដូចម្តេចខ្លះទៅ?

នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកមិនចង់ប្រើវិធីវះកាត់ដើម្បីសម្រាល អ្នកគួរតែទៅពិនិត្យឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់កូនក្នុងផ្ទៃ។ ម្យ៉ាងទៀតអ្នកត្រូវតែគ្រប់គ្រងទម្ងន់របស់ខ្លួនឲ្យបានល្អ ដោយមិនត្រូវឡើងទម្ងន់ខ្លាំង ហើយសារធាតុចិញ្ចឹមក៏មិនត្រូវឲ្យហួសច្រើនពេកដែរ ព្រោះវាអាចធ្វើឲ្យកូនក្នុងផ្ទៃធំពេកដែលធ្វើឲ្យអ្នកពិបាកសម្រាលតាមបែបធម្មជាតិ។ ចុងក្រោយអ្នកត្រូវតែហាត់ប្រាណ ដើម្បីអាចជួយបង្កើនកម្លាំងពេលដែលអ្នកសម្រាលកូន ដោយអ្នកអាចដើរហាត់ប្រាណ ឬឡើងជណ្តើរបាន នោះវានឹងអាចជួយអ្នកឲ្យងាយស្រួលសម្រាលតាមបែបធម្មជាតិ ហើយចំនុចដែលសំខាន់បំផុតនោះគឺអ្នកមិនត្រូវភ័យខ្លាំងពេកទេ ទើបអ្នកអាចសម្រាលតាមបែបធម្មជាតិបាន៕

 

ប្រភពពី៖http://health.com.kh/