រថយន្ត​សាំ​យ៉ុង​បុក​ហ៊ី​ណូ ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ក្រគរ

ពោធិ៍សាត់:
មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត និង​ម្នាក់​ផ្សេងទៀត​បានរងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​​បង្កឡើង​ដោយ​ខ្លួនឯង បើករថយន្ត​ទៅបុករថយន្ត​ហ៊ី​ណូ ចត់​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ ពីក្រោយ​ពេញទំហឹង ខណៈដែល​មេឃកំពុងតែ​ភ្លៀង ។​

​ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​ស្ថិតនៅ​​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូរសណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។  

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ុក វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំផ្សារ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង (​ជា​ព្រូ​រថយន្ត​) ។ អ្នកបើក​មិន​ស្គាល់ឈ្មោះរងរបួស​យ៉ាងធ្ងន់ធ្ងរ​បំផុត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។​ចំណែក​ខាង​រថយន្ត​ហ៊ី​ណូ​ដែល​ចត​ស្ងៀម អ្នកបើក​ពុំមាន​អ្នកណាស្គាល់​អត្តសញ្ញាណ​នោះទេ បាន​គេចខ្លួនបាត់ ។​

​មុនពេល​កើតហេតុ មេឃ​កំពុងតែ​ភ្លៀង គេ​បានឃើញ​រថយន្ត បង្ក​ម៉ាក​សាំ​យ៉ុង ពណ៌សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-2533​ក្នុង​ល្បឿន​លឿន​ពី​កើត ទៅ​លិចក្នុងទិសដៅ​ស្របគ្នា មាន​ដឹក​ក្រូចឆ្មា​ពេញ​លុះ​មកដល់​ចំណុច​ខាងលើ បាន​បើកទៅបុក​រថយន្ត​ហ៊ី​ណូ​ពណ៌​.​ស ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-0803 ដែល​ខូចហើយ​បាន​ចត​ទុកចោល​លើ​ចិញ្ចើមផ្លូវ​បែរមុខ​ទៅ​លិច ដើម្បីរ​កជាង​មក​ជួសជុលដោយមាន​ដាក់​មែកឈើ​ពីមុខ​ពីក្រោយ ដើម្បី​ធ្វើជា​សញ្ញា ពីក្រោយ​ដែល​ចតនៅ​ស្ងៀម ពេញទំហឹង បណ្ដាល​ឲ្យ​រួញ​មួយ​កំណាត់​មុខ ស្លាប់​មនុស្ស​ម្នាក់ និងរងរបួស​ធ្ងន់​ម្នាក់ ។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះមក​អន្តរាគមន៍ និង​គាស់​យក​ជនរងគ្រោះមកក្រៅ រួច​បញ្ជូន​អ្នករងរបួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​។ ចំណែក​សពត្រូវបាន សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​ឲ្យ​មក​ទទួល​យកទៅ​ចាត់ចែងធ្វើបុណ្យ ។ ចំណែក​វត្ថុតាង​ទាំង​២ ត្រូវបាន​ជំនាញ​អូស​យកទៅ​រក្សាទុកដើម្បីចាត់ការ​តាម​និតិ​វិធី ជា​ក្រោយ​៕R

រថយន្ត​សាំ​យ៉ុង​បុក​ហ៊ី​ណូ ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ក្រគរ

រថយន្ត​សាំ​យ៉ុង​បុក​ហ៊ី​ណូ ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ក្រគរ