អេ​ន​ឌី ​ឆេះ​ដុំនឹងអ្នកចម្លង​បទ​ចម្រៀង​របស់ខ្លួន​!

6 Videos

កាលពីប៉ុន្មានម៉ោងមុននេះ អេនឌី បានបង្ហាញនូវអារម្មណ៍អាក់អន់ស្រពន់ចិត្ត នៅពេលដែលមាន តារាចម្រៀងពន្លកថ្មីមា្នក់បានយកបទចម្រៀងរបស់លោកមកច្រៀង និង ថត MV ដោយមិនសុំការអនុញ្ញាត្តិ ពីលោក ។ ស្តាប់ការរៀបរាប់របស់ អេនឌី បន្តិចមើល ។

គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន អេនឌី ធ្លាប់ជាតារាសម្តែង និង ចម្រៀងនៅក្នុងផលិតកម្មKH Production ដែលកាលណោះ បទចម្រៀង ដែលទទួលបានការគាំទ្រពីសំណាក់មហាជន និង យុវវ័យនោះ គឺបទ«នឹកបង ៥០% ផង» ។ ប៉ុន្តែថ្មីៗនេះលោកបានសម្តែងនូវការមិនសប្បាយចិត្ត ដោយបទចម្រៀងនោះ ត្រូវបានតារាចម្រៀងថ្មីម្នាក់យកមកច្រៀងនិងថតជាខារ៉ាអូខេ ដោយមិនសុំការអនុញ្ញាតិ្តពីលោក ។

អេ​ន​ឌី ​ឆេះ​ដុំនឹងអ្នកចម្លង​បទ​ចម្រៀង​របស់ខ្លួន​!

តារាចម្រៀងសាច់សខ្ចីមិន ចាញ់ស្ត្រីរូបនេះ បានសរសេរថា«បទនេះគឺជាបទរបស់ខ្ញុំផ្ទាល់និងតែងទំនុកច្រៀងដោយខ្ញុំផ្ទាល់លំនាំបទ បរទេសតែបែរជាត្រូវប្អូន ពៅ ពេជ្រ ជាតារាចម្រៀងថ្មី គាត់ច្រៀងបទរបស់ខ្ញុំហើយ ថត MV ធ្វើព្រងើយ ដោយមិនបានសុំការអនុញ្ញាត្តិពីខ្ញុំមួយម៉ាត់សោះ តើសមរម្យរឺអត់ ? បើគាត់យកមកថតច្រៀងធម្មតារឺតាម ស្ថានីយទូរទស្សន៍ផ្សេងៗនោះខ្ញុំមិនថាអីទេ តែនេះគាត់ចំលងទាំងទំនុកហើយ ថតជា MV ទៀត វាដូចជា ហួសហេតុពេកហើយ បើគាត់ចង់ធ្វើបទនេះសារជាថ្មីឡើងវិញនោះ ខ្ញុំមិនថាអីទេ គាត់អោយគេនិពន្ធទំនុកថ្មីទៅមិនត្រូវមកធ្វើបែបនេះ ដោយពុំមានការសុំសិទ្ធពីខ្ញុំបែបនេះនោះទេ វាមិនត្រឹមត្រូវ ព្រោះវាជាគំនិតរបស់ខ្ញុំ ខ្ញុំមិនសប្បាយចិត្ត និង ទង្វើរខុសឆ្គងរបស់ប្អូនទេ គួរពិចារណាឡើងវិញផង តើសក្តិសមឬអត់ដែលប្អូនធ្វើ របៀបនេះ ហើយលោកដែលជាម្ចាស់ផលិតកម្មហេតុអីគាត់អាចធ្វើទៅរួច ខ្ញុំដូចជាឆ្ងល់ ហើយគាត់មានគិតខ្លះដែរអត់ថា ខុសឬត្រូវនោះ»? ជាមួយនឹងការរៀបរាប់របស់ អេនឌី ក៏ត្រូវបានមិត្តភក្តិក្នុងហ្វេសប៊ុកមួយចំនួនគាំទ្រ និង លើក ទឹកចិត្តផ្តល់ជាយោបល់អោយលោកប្តឹង ។

អេ​ន​ឌី ​ឆេះ​ដុំនឹងអ្នកចម្លង​បទ​ចម្រៀង​របស់ខ្លួន​!

តែអ្នកខ្លះទៀត បែរជានិយាយថា បទចម្លងពីគេដែរ និង អញ្ចឹងកុំខឹងគេ ចម្លងតពីបងអី..។ ប៉ុន្តែយ៉ាងណា អេនឌី បកស្រាយថា បទ «នឹកបង៥០% ផង»នេះលោកចំលងតែបទភ្លេងទេ ឯទំនុកជាការសរសេររបស់លោកផ្ទាល់ ។ ចុងក្រោយនេះ អេនឌី បានលេចមុខនៅក្នុងការសម្តែង ចម្រៀងខារ៉ាអូខេ នៅក្នុងផលិតកម្មសាន់ដេ ជាមួយស្រីស្អាត សុខ ស្រីនាង ៕ចេនី