ព្រំ រដ្ឋា សំ​ណូ​មពរ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​ សូម​ជួយ​…

6 Videos


ក្រោយពីបោះបង់អាជីពសម្តែងមក ធ្វើឲ្យថៅកែកុន តារាសម្តែងអ្នកនាង ព្រំ រដ្ឋា បានប្រាប់ថា នាងនៅតែស្រឡាញ់អាជីពសិល្បៈ ហើយក៏មិនទាន់ចង់បោះបងដែរ ប៉ុន្តែកត្តាការងារគ្រប់គ្រងធ្វើឲ្យអ្នកនាងរវល់ និង ចង់ផ្តល់ឱកាសឱ្យយុវជនស្រករក្រោយមានឈ្មោះនៅលើវិថីសិល្បៈផងនោះ ទើបអ្នកនាងសុខចិត្តផ្អាកការងារសម្តែងមកធ្វើជាអ្នកផលិតខ្សែភាពយន្តវិញម្តង ។ ហើយការដាក់ទុនរកស៊ីនេះ ទោះជានាងដឹងថា វិស័យឧស្សាហ៍កម្មកម្សាន្តពិបាករកប្រាក់ចំណេញក៏ដោយ ក៏នាងនៅតែជួយជម្រុញឱ្យយុវជន និងយុវតីរលកក្រោយខិតខំធ្វើការអភិរក្ស និង ចូលរួមគាំទ្រទាំងអស់គ្នា ទើបវិស័យភាពយន្តរបស់យើងដើរទៅមុខ ។

ព្រំ រដ្ឋា សំ​ណូ​មពរ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​ សូម​ជួយ​…

គួរបញ្ជាក់ផងដែរថា កន្លងមកអ្នកនាង ព្រំ រដ្ឋា បានបោះទុនផលិតខ្សែភាពយន្តបានមួយរឿងរួចមកហើយគឺរឿង “វិថីនារី” និងខ្សែភាពយន្តមួយរឿងទៀត មានចំណងជើងថា “ផ្ការីកក្នុងចិត្ត” ដែលទើបចុះថតក្រោយពីបុណ្យចូលឆ្នាំខ្មែរ ហើយរឿងថ្មីនេះ អ្នកនាងបានត្រៀមទុនផលិតជាងដប់ម៉ឺនដុល្លារ ក្នុងគម្រោងផលិតរយៈពេលកន្លះឆ្នាំ ដែលមានតួសម្តែងភាគច្រើនជាយុវ័យស្រករក្រោយ មានដូចជាកញ្ញា សិទ្ធី នីការ កញ្ញា អៀ ម៉េងលិ ជាដើម។

ព្រំ រដ្ឋា សំ​ណូ​មពរ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​ សូម​ជួយ​…

ជាមួយនឹងការបញ្ជាក់នេះ ព្រំ រដ្ឋា បានបន្តថា មួយរយៈកន្លងមកនេះ នាងសង្កេតឃើញខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើនគួរសម ដូច្នេះហើយ ទោះបីជាភាពយន្តខ្មែរមួយចំនួន នៅមានកម្រិត បើធ្វើការប្រៀបធៀបជាមួយភាពយន្តបរទេសក្តី ។ជាមួយគ្នានេះ អ្នកនាងសុំឱ្យយុវជនខ្មែរជួយគាំទ្រភាពយន្តរបស់យើងឱ្យបានច្រើនជាងភាពយន្តបរទេស ផងដែរ ដើម្បីរួមចំណែកលើកស្ទួយសមិទ្ធិផលសិល្បៈខ្មែរឱ្យកាន់តែមានទីផ្សារ ៕ តាន់ ចន្ថា

ព្រំ រដ្ឋា សំ​ណូ​មពរ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​ សូម​ជួយ​…
ព្រំ រដ្ឋា សំ​ណូ​មពរ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​ សូម​ជួយ​…